Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សសម្រុកទៅមើលផ្ទាំងដែកអាថ៌កំបាំងដែលគេជឿថា ជារបស់មនុស្សក្រៅភព

បានផុស

នៅ

វាត្រូវចំណាយពេល៤៨ម៉ោងដើម្បីឲ្យមនុស្សដំបូងគេទៅដល់ទីនោះ។

មន្រ្តីរដ្ឋ Utah បង្ហាញថា ពួកគេបានរកឃើញផ្ទាំងដែកភ្លឺរលោងនិងកប់ជ្រៅនៅក្នុងវាលខ្សាច់ពណ៌ក្រហមប៉ុន្តែពួកគេមិនបានប្រាប់ពីទីកន្លែងពិតប្រាកដទេរបស់វានោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនអះអាងថា វាជារបស់មនុស្សក្រៅភព។

ពួកគេសង្ឃឹមថានឹងអាចរារាំងអ្នកផ្សងព្រេងមិនឲ្យធ្វើដំណើរស្វែងរកវត្ថុនេះដោយភ័យខ្លាចថា ពួកគេអាចនឹងវង្វេង។

ប៉ុន្តែមានឱកាសតិចតួចដែលថា មនុស្សនឹងគោរពតាមដំបូន្មាននេះ។ រហូតមកដល់ថ្ងៃពុធ រូបភាពជាច្រើនបានលេចចេញនៅលើបណ្តាញសង្គម Instagram ដែលបង្ហាញពីមនុស្សថតរូបជាមួយវត្ថុនេះក្នុងគោលបំណងបង្ហាញដល់ពិភពលោកថា ពួកគេបានទៅដល់ទីនោះមុនគេថ្វីបើអាថ៌កំបាំងថាតើហេតុអ្វីបានជាបន្ទះដែកនៅទីនោះនៅតែមិនទាន់ស្រាយបានក៏ដោយ។

ពួកគេបានទទួលជំនួយពីប្រព័ន្ធអ៊ីនធឺណិតដែលបានកំណត់ទីតាំងវត្ថុនេះនៅលើកម្មវិធី Google Earth យ៉ាងរហ័ស។

លោក David Surber អាយុ៣៣ឆ្នាំជាអតីតមន្រ្តីកងទ័ពសហរដ្ឋអាមេរិកបាននិយាយថា “ខ្ញុំបានសម្រេចចិត្តទៅទីនោះមុនគេពីព្រោះខ្ញុំបានដឹងការពិតថា វត្ថុនេះស្ថិតនៅទីនោះអស់រយៈពេល៥ឆ្នាំមកហើយ ហើយបានលាក់ខ្លួននៅក្នុងធម្មជាតិ”។

មន្ត្រីសត្វព្រៃរបស់រដ្ឋ​​​ កាលពីដំបូងបានប្រទះឃើញវត្ថុនេះនៅថ្ងៃទី១៨ខែវិច្ឆិកាខណៈពេលជិះឧទ្ធម្ភាគចក្រលើតំបន់ដាច់ស្រយ៉ាលដែលមានសណ្ឋានដីដូចភពព្រះអង្គារដើម្បីរាប់ចំនួនសត្វចៀមស្នែងធំ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អាថ៌កំបាំង​ពីក្រោយ​សំឡេងប្លែក​ៗ​​ក្នុង​ភាពយន្ត​ល្បីៗ​ការ​ពិត​គឺ​បង្កើត​ឡើង​​ពី​សំឡេង​ទាំង​នេះ​សោះ

ចុចអាន៖ ៩ អាថ៌កំបាំងធ្វើឲ្យ Taylor Swift ជោគជ័យខ្លាំងដល់​បច្ចុប្បន្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៩ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១០ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម