Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូងរកឃើញកំណប់ដ៏មហាសាលនៅបាតសមុទ្រ (មានវីដេអូ)

បានផុស

នៅ

កំណប់ដែលបានបាត់តាំងពីជិត ១,០០០ ឆ្នាំមុនត្រូវបានរកឃើញនៅបាតសមុទ្រដោយបុរាណវិទូកូរ៉េខាងត្បូង ហើយបាននិយាយថា កាក់មាសស្ថិតក្នុងចំណោមវត្ថុបុរាណដ៏មានតម្លៃទាំងនោះ ។

ទន្ទឹមនោះវីដេអូដ៏អស្ចារ្យមួយបង្ហាញពីអ្នកបុរាណវិទូជនជាតិកូរ៉េខាងត្បូងក៏បានរកឃើញកំណល់ដ៏ធ្ងន់ដែលត្រូវបានប្រើសម្រាប់កប៉ាល់ដឹកទំនិញចិនកាលពី ៩០០ ឆ្នាំមុនរួមជាមួយថូសេរ៉ាមិចបុរាណ និកាក់មាសជាច្រើន ។

ការរកឃើញនេះបានធ្វើឡើងក្នុងអំឡុងការស៊ើបអង្កេតផ្នែកបុរាណវិទ្យានៅក្រោមទឹករបស់កូរ៉េខាងត្បូងនៅឯនាយឆ្នេរ Sinchangli លើកោះ Jeju ចន្លោះពីខែឧសភាដល់ខែកក្កដាឆ្នាំនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលដែលអ្នកបុរាណវិទូទៅមើលកាន់តែជិតនឹងកំណប់ដែលរាយប៉ាយវាបង្ហាញពីវត្ថុភ្លឺៗ និងបំណែកតូចៗនៃចាន កែវ និងថូនៅក្នុងសមុទ្រ ហើយបានប្រមូល និងដាក់ដោយប្រុងប្រយ័ត្ននៅក្នុងកន្ត្រកដោយអ្នកមុជទឹក ។

យោងតាមវិទ្យាស្ថានជាតិនៃសម្បត្តិវប្បធម៌សមុទ្ររបស់ប្រទេសកូរ៉េខាងត្បូង និងសារមន្ទីរជាតិនៃកោះ Jeju ដែលទាំងពីរនេះបានចូលរួមក្នុងការស៊ើបអង្កេតនោះបានឲ្យដឹងថា កំណល់ថ្មដ៏ធំនោះបានបាក់ជាពីរចំណែកនៅពេលពួកគេរកឃើញ ។ តួថ្មគឺរាងពងក្រពើ និងមានកម្រាស់ក្រាស់នៅកណ្តាល ហើយត្រូវបានតភ្ជាប់នៅចុងខាងឆ្វេង និងខាងស្តាំ ។

កំណល់ថ្មដែលត្រូវបានគេស្គាល់ថាជាជម្រាលចុះកប៉ាល់មានប្រវែង ៣.១ ម៉ែត្រ និងមានទម្ងន់ ៥៨៦ គីឡូក្រាម ។ វាមានរន្ធដោតទំហំ ២២ សង់ទីម៉ែត្រនៅចំកណ្តាល និងរន្ធទំហំ ៧ សង់ទីម៉ែត្រសម្រាប់ខ្ទាស់យុថ្កា ។

យោងតាមការសិក្សាបានឲ្យដឹងថា កំណល់ដូចនេះត្រូវបានគេពេញនិយមនៅក្នុងប្រទេសចិនក្នុងរាជវង្សសុង និងយាន ។ លើសពីនេះអ្នកជំនាញក៏បានរកឃើញកាក់ និងថូសេរ៉ាមិចពីរាជវង្សសុងខាងជើងផងដែរដែលបានចាប់ផ្តើមនៅទស្សវត្សឆ្នាំ ៩៦០ និងបន្តរហូតដល់ឆ្នាំ ១២៧៩ ។

ការរកឃើញនេះបង្ហាញថា ខេត្ត Jeju ធ្លាប់កាន់កាប់ទីតាំងសំខាន់ៗនៅក្នុងពាណិជ្ជកម្មតាមសមុទ្រអាស៊ីបូព៌ា ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Daily Star

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ២៦ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម