Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ប្តេជ្ញាសងសឹកចំពោះការធ្វើឃាតអ្នកវិទ្យាសាស្ត្រកំពូលរបស់ខ្លួនឲ្យដូចរន្ទះ

បានផុស

នៅ

អ៊ីរ៉ង់បានប្តេជ្ញាសងសឹកចំពោះការសម្លាប់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរជាន់ខ្ពស់បំផុតរបស់ខ្លួនគឺលោក Mohsen Fakhrizadeh ដែលត្រូវបានគេធ្វើឃាតនៅក្បែរទីក្រុងតេអេរ៉ង់កាលពីថ្ងៃសុក្រ ។ លោក Fakhrizadeh បានស្លាប់នៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីការវាយប្រហារមួយនៅក្រុង Absard ក្នុងតំបន់ Damavand ។

លោក Hossein Dehghan ជាទីប្រឹក្សាយោធារបស់មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់លោក Ayatollah Ali Khamenei បានប្តេជ្ញាថានឹងធ្វើការវាយប្រហារសងសឹកទៅលើជនល្មើសឲ្យដូចជារន្ទះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះរដ្ឋមន្រ្តីក្រសួងការបរទេសលោក Mohammad Javad Zarif ក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិថ្កោលទោសចំពោះអំពើភេរវកម្មរបស់រដ្ឋនេះ ។ លោក Zarif បានស្តីបន្ទោសអ៊ីស្រាអែលចំពោះការវាយប្រហារនេះដោយនិយាយថា ខ្លួនមានការចង្អុលបង្ហាញជាក់លាក់អំពីតួនាទីរបស់អ៊ីស្រាអែល ។

ឈ្មោះរបស់លោក Fakhrizadeh ត្រូវបានលើកឡើងយ៉ាងពិសេសនៅក្នុងបទបង្ហាញរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu អំពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីខែមេសា ឆ្នាំ ២០១៨ ខណៈមិនមានការអត្ថាធិប្បាយណាមួយពីប្រទេសអ៊ីស្រាអែលចំពោះព័ត៌មាននៃការធ្វើឃាតនេះនៅឡើយទេ ។

ចំណែកឯកអគ្គរដ្ឋទូត UN របស់អ៊ីរ៉ង់លោក Majid Takht Ravanchi បាននិយាយថា ការសម្លាប់នេះគឺជាការបំពានយ៉ាងច្បាស់នៃច្បាប់អន្តរជាតិដែលត្រូវបានរៀបចំឡើងដើម្បីបង្កការបំផ្លិចបំផ្លាញនៅក្នុងតំបន់ ។

រីឯមេបញ្ជាការនៃអង្គភាពឆ្មាំបដិវត្តអ៊ីរ៉ង់ (IRGC) លោកឧត្តមសេនីយ៍ទោ Hossein Salami បាននិយាយថា “ការធ្វើឃាតអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរគឺជាការរំលោភជាក់ស្តែងបំផុតនៃអនុត្តរភាពពិភពលោកដើម្បីរារាំងការចូលទៅកាន់វិទ្យាសាស្ត្រទំនើបរបស់យើង” ។

ព័ត៌មាននៃការសម្លាប់នេះកើតឡើង ចំពេលមានការព្រួយបារម្ភថ្មីៗអំពីការកើនឡើងបរិមាណអ៊ុយរ៉ានីញ៉ូមដែលប្រទេសកំពុងផលិត ។ អ៊ុយរ៉ានីញ៉ូមដែលចម្រាញ់បានគឺជាសមាសធាតុសំខាន់សម្រាប់ទាំងថាមពលនុយក្លេអ៊ែរស៊ីវិល និងអាវុធនុយក្លេអ៊ែរយោធា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម