ខាតធ្ងន់ហើយម្ចាស់កសិដ្ឋាន បន្ទាប់ពីមាន់រាប់ម៉ឺនក្បាលងាប់ដោយសារភ្លើងឆេះ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានអន្ដរជាតិ

ខាតធ្ងន់ហើយម្ចាស់កសិដ្ឋាន បន្ទាប់ពីមាន់រាប់ម៉ឺនក្បាលងាប់ដោយសារភ្លើងឆេះ

Published

on

មាន់ចំនួន ១១,០០០ ក្បាលបានងាប់នៅពេលដែលទ្រង់របស់ពួកវាត្រូវបានឆាបឆេះក្នុងអគ្គិភ័យនៅកសិដ្ឋានមួយកន្លែងនៃតំបន់ Sitiawan ប្រទេសឥណ្ឌូនេស៊ី ។

អ្នកនាំពាក្យនាយកដ្ឋានពន្លត់អគ្គីភ័យ និងជួយសង្គ្រោះបាននិយាយថា ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៥ និង ៣៦ នាទីព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលា នេះ ។

អ្នកនាំពាក្យបានបន្តទៀតថា ទ្រុងដាក់កូនមាន់ដែលមានទំហំ ៩.២ ម៉ែត្រគុណនឹង ១៨៣ ម៉ែត្រនៅឯកសិដ្ឋាន Pekan Gurney ត្រូវបានបំផ្លាញប្រហែល ៥០ ភាគរយ ខណៈមាន់ទាំងអស់ត្រូវបានឆេះខ្លោចរហូតដល់ងាប់ ។

អ្នកនាំពាក្យបានបន្ថែមថា “នាយកដ្ឋានបានពន្លត់ភ្លើងឆេះទាំងស្រុងនៅម៉ោង ៩ និង ៤៥ នាទីព្រឹក” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Star

ចុចអាន ៖ ការជជែកដេញដោលលើកចុងក្រោយ ៖ Trump និង Biden ប៉ះទង្គិចគ្នាលើបញ្ហាធំៗ

ចុចអាន ៖ (មានវីដេអូ) ៖ ឥណ្ឌាបញ្ចប់ការបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលប្រឆាំងរថក្រោះជំនាន់ទី ៣ របស់ខ្លួន

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម