Connect with us

ព័ត៌មានអន្ដរជាតិ

គ្រូពេទ្យរបស់ Maradona ត្រូវបានស៊ើបអង្កេតពីបទមនុស្សឃាត

បានផុស

នៅ

រដ្ឋអាជ្ញាអាហ្សង់ទីនបាននិយាយកាលពីថ្ងៃអាទិត្យថា វេជ្ជបណ្ឌិតរបស់លោក Diego Maradona កំពុងត្រូវបានស៊ើបអង្កេតពីបទមនុស្សឃាតដោយឥតចេតនា បន្ទាប់ពីមរណភាពរបស់វីរបុរសបាល់ទាត់មួយនេះ ។ Maradona បានស្លាប់ដោយសារគាំងបេះដូងកាលពីថ្ងៃពុធនៅផ្ទះរបស់គាត់នៃទីក្រុង Buenos Aires ។

ប៉ូលិសបានដកហូតកុំព្យូទ័រយួរដៃកំណត់ត្រាវេជ្ជសាស្រ្តនិងឧបករណ៍ចល័តក្នុងអំឡុងពេលនៃការវាយឆ្មក់រយៈពេល ៣ ម៉ោងដែលជាផ្នែកមួយនៃការស៊ើបអង្កេតដើម្បីកំណត់ថាតើមានការធ្វេសប្រហែសរបស់ផ្នែកគ្រូពេទ្យដែរឬទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូលិសបានឆ្មក់ចូលផ្ទះ និងគ្លីនិករបស់លោក Leopoldo Luque ដែលជាគ្រូពេទ្យផ្ទាល់របស់លោក Maradona រយៈពេល ៣ ម៉ោងកាលពីព្រឹកថ្ងៃអាទិត្យ និងបានដកហូតព្យូទ័រយួរដៃ កំណត់ត្រាវេជ្ជសាស្រ្ត និងទូរស័ព្ទដៃ ខណៈដែលពួកគេព្យាយាមស្វែងរកឲ្យឃើញថាតើមានការប្រព្រឹត្តធ្វេសប្រហែសក្នុងការព្យាបាលលើ Maradona ដែរឬទេ?

ប៉ុន្តែលោក Luque បានបដិសេធរាល់ការធ្វើខុសទាំងនោះ ។ លោក Luque បាននិយាយទាំងទឹកភ្នែកក្នុងសន្និសីទសារពត៌មានមួយនៅឯផ្ទះរបស់គាត់ថា “មិនមានកំហុសផ្នែកវេជ្ជសាស្រ្តណាមួយឡើយ ។ Diego មានជំងឺគាំងបេះដូង ។ ចំពោះអ្នកជំងឺដែលមានជំងឺបែបនេះគឺជារឿងធម្មតាទៅហើយនៅលើពិភពលោកដែលបានស្លាប់ដូចនេះ ។ អ្វីគ្រប់យ៉ាងដែលអាចធ្វើបានត្រូវបានធ្វើដើម្បីការពារ Diego” ។

Maradona បានទទួលការវះកាត់កំណកឈាមនៅខួរក្បាលកាលពីដើមខែវិច្ឆិកា ។ លោក Luque បានអនុញ្ញាតឲ្យគាត់ចាកចេញពីមន្ទីរពេទ្យ ៥ ថ្ងៃក្រោយមក ។ គ្រូពេទ្យរូបនេះបាននិយាយថា គាត់បានធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើបានរហូតដល់មិនអាចទៅរួច ។

ការវាយឆ្មក់នេះបានកើតឡើង បន្ទាប់ពីសមាជិកក្រុមគ្រួសាររបស់ Maradona បានប្រាប់អ្នកស៊ើបអង្កេតថា ពួកគេបានឃើញការប្រយុទ្ធរវាង Maradona និងគ្រូពេទ្យផ្ទាល់ខ្លួនរបស់គាត់ បន្ទាប់ពីកូនស្រីរបស់ Maradona គឺនាង Dalma និង Giannina បានសាកសួរអំពីថ្នាំព្យាបាលឪពុករបស់ពួកគេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ចាប់បានឃាតករំលោភសម្លាប់ស្ត្រីពោះធំ ៥ ខែ ប្លន់យកម៉ូតូ និងទូរស័ព្ទ រួចដុតសាកសពចោលក្នុងព្រៃ នៅខេត្តកណ្ដាល

បច្ចេកវិទ្យា៣ ថ្ងៃ មុន

វិធីប្លែកៗ ជនអានាមិកប្រើដើម្បីបោកបញ្ឆោត តាមប្រព័ន្ធបច្ចេកវិទ្យា

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា

បច្ចេកវិទ្យា៤ ថ្ងៃ មុន

កុំពឹងផ្អែកលើប្រព័ន្ធសន្តិសុខ App ធនាគារទាំងស្រុង ត្រូវពង្រឹងសុវត្ថិភាពបន្ថែម

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

តួកាច Benz ទម្លាយថា នាងធ្លាប់វាយរឹកដាក់អ្នកគាំទ្រ ពេលកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងកាលវ័យជំទង់

Sokha Hotels

ព័ត៌មានពេញនិយម