Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! វៀតណាមក៏រាយការណ៍ករណីឆ្លងកូវីដក្នុងសហគមន៍លើកដំបូងដែរ ក្រោយស្ងាត់ជិត៣ខែ

បានផុស

នៅ

នៅថ្ងៃចន្ទទី៣០ខែវិច្ឆិកានេះ ប្រទេសវៀតណាមបានបញ្ជាក់អំពីករណីឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍លើកដំបូងក្នុងរយៈពេល៨៩ថ្ងៃ។

ករណីនេះគឺជាបុរសអាយុ៣២ឆ្នាំដែលមានជាប់ទាក់ទងនឹងអ្នកបម្រើតាមយន្តហោះម្នាក់ដែលបានធ្វើតេស្តវិជ្ជមានបន្ទាប់ពីបានវិលត្រឡប់មកពីប្រទេសជប៉ុនកាលពី២សប្តាហ៍មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសវៀតណាមបានយកឈ្នះការផ្ទុះវីរុសកូរ៉ូណារលកទី១ក្នុងខែមេសាហើយជិត១០០ថ្ងៃក្រោយមក គ្មានការឆ្លងក្នុងសហគមន៍ទេរហូតដល់វីរុសនេះបានលេចឡើងជាថ្មីហើយត្រូវបានគេទប់ស្កាត់យ៉ាងឆាប់រហ័សនៅកណ្តាលទីក្រុង Danang ក្នុងខែកក្កដា។

ករណីនៅថ្ងៃចន្ទនេះ បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីក្រសួងសុខាភិបាលបានព្រមានអំពីការផ្ទុះឡើងថ្មីនៅក្នុងសហគមន៍ស្របពេលរដូវត្រជាក់បានចាប់ផ្តើម។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងវីរុសនេះចំនួន១,៣៤៧ករណីដែលក្នុងនោះមាន៦៥៥ជាករណីនាំចូល៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ក្រុមហ៊ុន Moderna ដាក់ពាក្យសុំអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួនជាបន្ទាន់ក្រោយការធ្វើតេស្តបង្ហាញប្រសិទ្ធភាពលើស៩៤ភាគរយ

ចុចអាន៖ អត្ថាធិប្បាយ៖កម្ពុជា ថ្ងៃចុងក្រោយនៃ​ខែ​វិច្ឆិកា សភាពការណ៍អួអាប់ ត្រូវការ​យើងភ្លឺស្វាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម