Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ចាប់ផ្តើមការសាកល្បងទ្រង់ទ្រាយធំលើវ៉ាក់សាំងទី២របស់ខ្លួន

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មាន RIA បានដកស្រង់ប្រភពពីក្រុមឃ្លាំមើលសុខភាព Rospotrebnadzor ​ដែលបានឲ្យដឹងថា នៅថ្ងៃអង្គារនេះ ប្រទេសរុស្ស៊ីបានចាប់ផ្តើមការសាកល្បងទ្រង់ទ្រាយធំនៃវ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ខ្លួនឈ្មោះ EpiVacCorona លើមនុស្សដែលមានអាយុលើស១៨ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមឃ្លាំមើលបាននិយាយថា វ៉ាក់សាំង EpiVacCorona ដែលកំពុងត្រូវបានបង្កើតឡើងដោយវិទ្យាស្ថាន Vector ក្នុងតំបន់ Siberia ត្រូវបានអនុញ្ញាតឲ្យធ្វើការសាកល្បងលើអ្នកស្ម័គ្រចិត្តដែលមានអាយុលើស៦០ឆ្នាំចំនួន១៥០នាក់និងអ្នកស្ម័គ្រចិត្តអាយុលើស១៨ឆ្នាំចំនួន៣,០០០នាក់។

ទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់សម្តីក្រុមឃ្លាំមើលនេះដែលបាននិយាយថា ការសាកល្បងនឹងត្រូវធ្វើឡើងនៅក្នុងទីក្រុងមូស្គូនិងទីក្រុងជាច្រើនទៀតរួមមាន Kazan និង Kaliningrad ផងដែរ។

ករណីវីរុសកូរ៉ូណាបានកើនឡើងខ្លាំងនៅក្នុងប្រទេសរុស្ស៊ីចាប់តាំងពីខែកញ្ញាមកប៉ុន្តែអាជ្ញាធរបានប្រឆាំងនឹងការដាក់វិធានការបិទប្រទេសដ៏តឹងរ៉ឹងហើយបាននិយាយថា វិធានការគោលដៅគឺគ្រប់គ្រាន់ហើយដើម្បីទប់ទល់នឹងវិបត្តិនេះ។

ប្រទេសរុស្ស៊ីបាននិយាយកាលពីដើមខែនេះថា វ៉ាក់សាំងរបស់ខ្លួនមួយទៀតឈ្មោះ Sputnik V មានប្រសិទ្ធភាព៩២ភាគរយក្នុងការការពារមនុស្សពីជំងឺកូវីដ១៩។

អាជ្ញាធរបានបញ្ជាក់ពីករណីឆ្លងវីរុសកូរ៉ូណាថ្មីចំនួន២៦,៣៣៨ករណីកាលពីថ្ងៃចន្ទដែលធ្វើឲ្យចំនួនសរុបទូទាំងប្រទេសកើនដល់២,២៩៥,៦៥៤ករណីចាប់តាំងពីជំងឺរាតត្បាតចាប់ផ្តើម។

មនុស្សចំនួន៣៦៨នាក់បានស្លាប់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដែលធ្វើឲ្យចំនួនអ្នកស្លាប់ផ្លូវការកើនដល់៣៩,៨៩៥នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ អ្នកវិភាគអាមេរិក ៖ ចិនផ្តល់វ៉ាក់សាំងកូវីដ ១៩ ដល់លោក គីម ជុងអ៊ុន

ចុចអាន៖ ក្រុមហ៊ុន Moderna ដាក់ពាក្យសុំអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួនជាបន្ទាន់ក្រោយការធ្វើតេស្តបង្ហាញប្រសិទ្ធភាពលើស៩៤ភាគរយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម