Connect with us

ព័ត៌មានអន្ដរជាតិ

ជើងឯកប្រណាំងរថយន្តលើលោក Lewis Hamilton តេស្តវិជ្ជមានកូវីដ ១៩

បានផុស

នៅ

ម្ចាស់ជើងឯកពិភពលោកប្រណាំងរថយន្ត F1 កីឡាករ Lewis Hamilton នឹងខកខានចូលរួមព្រឹត្តិការណ៍ Sakhir Grand Prix នៅចុងសប្តាហ៍នេះក្នុងប្រទេសបារ៉ែន បន្ទាប់ពីបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ។

សេចក្តីថ្លែងការណ៍របស់សហព័ន្ធយានយន្តអន្តរជាតិ (FIA) បាននិយាយថា “អនុលោមតាមពិធីសារនៃជំងឺកូវីដ ១៩ និងគោលការណ៍ណែនាំសុខភាពសាធារណៈនៅប្រទេសបារ៉ែន បច្ចុប្បន្ន Lewis Hamilton ត្រូវធ្វើចត្តាឡីស័ក និងរស់នៅផ្ដាច់ខ្លួន” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះក្រុមអ្នកបើកបរជាមួយ Hamilton គឺក្រុម Mercedes បន្ថែមថា “Lewis Hamilton ត្រូវបានធ្វើតេស្ត ៣ ដងកាលពីសប្តាហ៍មុន ហើយទទួលបានលទ្ធផលអវិជ្ជមានទាំងអស់ ប៉ុន្តែលទ្ធផលចុងក្រោយមួយទៀតកាលពីរសៀលថ្ងៃអាទិត្យនៅឯទីលានអន្តរជាតិបារ៉ែនដែលត្រូវប្រណាំងសាកល្បងនៅចុងសប្តាហ៍ កីឡាករ Lewis Hamilton បានតេស្តវិជ្ជមានជំងឺកូវីដ ១៩ ។

ក្រុម Mercedes បាននិយាយថា ទោះយ៉ាងណានៅព្រឹកថ្ងៃចន្ទគាត់មានរោគសញ្ញាស្រាល ហើយត្រូវបានគេជូនដំណឹងនៅពេលដំណាលគ្នាថា ការទាក់ទងមុនពេលមកដល់ប្រទេសបារ៉ែន Hamilton បានធ្វើតេស្តវិជ្ជមានជាបន្តបន្ទាប់ ។

ក្រុម Mercedes បានបញ្ជាក់ថា ក្រៅពីអាការៈស្រាល Hamilton មានសុខភាពល្អ ហើយក្រុមទាំងមូលបានជូនពរគាត់ឲ្យឆាប់ជាសះស្បើយ ។ យើងនឹងប្រកាសអំពីផែនការផ្លាស់ប្តូរអ្នកបើកបររបស់យើងសម្រាប់ចុងសប្តាហ៍នេះ ។

គួរបញ្ជាក់ថា កីឡាករ Hamilton បានឈ្នះពានរង្វាន់ពិភពលោកប្រណាំងរថយន្ត F1 ជាលើកទី ៧ របស់គាត់កាលពីខែមុន បន្ទាប់ពីទទួលបានជ័យជម្នះក្នុងកម្មវិធី Turkish Grand Prix ដែលធ្វើឲ្យគាត់ក្លាយជាអ្នកបើកបរ F1 ដែលទទួលបានជោគជ័យបំផុត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ BBC

ចុចអាន ៖ លោកយាយវ័យ ១០១ ឆ្នាំនៅរស់រានមានជីវិត បើទោះឆ្លងកូវីដ ៣ ដងក៏ដោយ

ចុចអាន ៖ អតីតមិត្តរួមថ្នាក់ ទម្លាយខ្ទេចអំពីចរិតរបស់លោក គីម ជុងអ៊ុន កាលនៅរៀន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៩ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម