Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំងកូវីដ ឈានមុខទាំង ៥ លើពិភពលោក បង្ហាញពីប្រសិទ្ធិភាពខ្ពស់

បានផុស

នៅ

ចាប់តាំងពីជំងឺកូវីដ ១៩ ដែលជារោគរាតត្បាតជាសកលកើតមានឡើងកាលពីចុងឆ្នាំ ២០១៩ គេឃើញថាករណីឆ្លង និងការស្លាប់ដោយសារវីរុសនេះមិនមានការថមថយនោះទេ ហើយក៏មិនទាន់មានវ៉ាក់សាំងប្រឆាំងជំងឺនេះត្រូវបានទទួលស្គាល់ជាផ្លូវការដោយ WHO ផងដែរ ដោយគ្រាន់តែបង្ហាញពីប្រសិទ្ធិភាពខ្ពស់ក្នុងការបង្ការជំងឺមួយនេះប៉ុណ្ណោះ ។

នេះគឺជាវ៉ាក់សាំងកូវីដ ឈានមុខទាំង ៥ លើពិភពលោកដែលបង្ហាញពីប្រសិទ្ធិភាពខ្ពស់ ៖

  • សហរដ្ឋអាមេរិក

ក្រុមហ៊ុនអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់ BioNTech បានបង្ហាញពីប្រសិទ្ធិភាពវ៉ាក់សាំងកូវីដ ១៩ ក្នុងការការពារមនុស្សចំនួន ៩០ ភាគរយ ។ ក្រុមហ៊ុនបានប្រកាសពីប្រសិទ្ធិភាពក្នុងការសាកល្បងព្យាបាលដំណាក់កាលទី ៣ កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនផលិតឱសថ Moderna មានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ឈ្មោះ mRNA និងមានប្រសិទ្ធិភាព ការពារមនុស្ស ៩៤.៥ ភាគរយ ។ ក្រុមហ៊ុននេះបានប្រកាសពីប្រសិទ្ធិភាពក្នុងការសាកល្បងព្យាបាលដំណាក់កាលទី ៣ កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ ។

  • រុស្ស៊ី

រុស្ស៊ីគឺជាប្រទេសដំបូងគេដែលបានចុះបញ្ជីវ៉ាក់សាំងកូវីដ ១៩ មានឈ្មោះ Sputnik V កាលពីខែកញ្ញា ឆ្នាំ ២០២០ ។ នៅដើមខែវិច្ឆិកា ក្រុមហ៊ុនផលិតវ៉ាក់សាំងមួយនេះបាននិយាយថា វាបានបង្ហាញពីប្រសិទ្ធភាព ៩២ ភាគរយ បន្ទាប់ពីលទ្ធផលបឋមនៃការសាកល្បងព្យាបាលដំណាក់កាលទី ៣ ។

  • ចិន

ចិនមានក្រុមហ៊ុនផលិតវ៉ាក់សាំងចំនួន ៣ រួមមាន Sinovac Biotech ក្រុមហ៊ុន CanSino Biologics និងក្រុមហ៊ុន Sinophram Group សុទ្ធតែបានបង្ហាញពីជោគជ័យ ១០០ ភាគរយនៅក្នុងការសាកល្បងព្យាបាលដំណាក់កាលកណ្តាល ឬទី ២ ។ ក្រុមហ៊ុនទាំងនេះបានប្រកាសពីជោគជ័យនៃប្រសិទ្ធភាពវ៉ាក់សាំងរបស់ខ្លួនកាលពីថ្ងៃ ១៨ ខែវិច្ឆិកា ឆ្នាំ ២០២០ ។

  • កាណាដា

ក្រុមហ៊ុនឱសថកាណាដា Medicago បាននិយាយកាលពីថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ ២០២០ ថា ខ្លួនបានបង្កើតវ៉ាក់សាំងមួយដែលបញ្ចេញអង្គបដិប្រាណ និងការឆ្លើយតបប្រព័ន្ធភាពស៊ាំរបស់កោសិកាប្រឆាំងនឹងជំងឺកូវីដ ១៩ បាន ១០០ ភាគរយលើអ្នកចូលរួមក្នុងការសាកល្បង ហើយវាជាដំណាក់កាលទី១ នៃដំណាក់កាលទាំង ៣ ដែលវ៉ាក់សាំងត្រូវបានសាកល្បង ។

  • អង់គ្លេស

ក្រុមហ៊ុនផលិតឱសថរបស់អង់គ្លេស AstraZeneca សហការណ៍ជាមួយសាកលវិទ្យាល័យ Oxford បាននិយាយថា វ៉ាក់សាំងកូវីដ ១៩ របស់ខ្លួនមានប្រសិទ្ធភាពរហូតដល់ ៩០ ភាគរយ ។ ការប្រកាសប្រសិទ្ធិភាពនេះធ្វើឡើងកាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះនៅលើពិភពលោកមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៦៤,២០៨,៨៧៩ ករណី និងមានអ្នកស្លាប់ចំនួន ១,៤៨៧,០១៣ នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ៤៤,៤៥៧,០៩៦ នាក់ ៕

អត្ថបទ ៖ ជីវ័ន្ត

ចុចអាន ៖ ដំណឹងល្អ! សហរដ្ឋអាមេរិកនឹងចែកចាយវ៉ាក់សាំងកូវីដក្នុងខែនេះ

ចុចអាន ៖ អាមេរិកផ្ដល់វ៉ាក់សាំងកូវីដ ដល់បុគ្គលិកសុខាភិបាល និងអ្នករស់នៅក្នុងមណ្ឌលថែទាំ មុនគេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

ជប៉ុន ផ្តល់ថវិកាជិត៤ម៉ឺនដុល្លារ សម្រាប់កែលម្អឧបករណ៍​តន្ត្រីបុរាណនៅសាលាមធ្យមវិចិត្រសិល្បៈ

ជីវិតកម្សាន្ដ២២ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ៣៩ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៤៤ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម