Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេសក្លាយជាប្រទេសដំបូងគេក្នុងលោកដែលអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដជាទូទៅ

បានផុស

នៅ

ចក្រភពអង់គ្លេសបានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកដែលអនុញ្ញាឲ្យវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer/BioNTech ប្រើប្រាស់ជាទូទៅ។

និយតករអង់គ្លេសហៅកាត់ថា MHRA បាននិយាយថា វ៉ាក់សាំងដែលផ្តល់ការការពាររហូតដល់៩៥ភាគរយប្រឆាំងនឹងជំងឺកូវីដ១៩នេះគឺមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចាក់ថ្នាំបង្ការអាចចាប់ផ្តើមក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខសម្រាប់មនុស្សនៅក្នុងក្រុមដែលមានអាទិភាពខ្ពស់។

ចក្រភពអង់គ្លេសបានបញ្ជាទិញវ៉ាក់សាំងចំនួន៤០លានដូសរួចទៅហើយដែលវាគ្រប់គ្រាន់ក្នុងការចាក់ដល់មនុស្សចំនួន២០លាននាក់។ មនុស្សម្នាក់ៗនឹងត្រូវចាក់វ៉ាក់សាំងចំនួន២ដូស។

អ្នកជំនាញនិយាយថា ទោះបីជាការចាក់វ៉ាក់សាំងអាចចាប់ផ្តើមក៏ដោយ ប៉ុន្តែមនុស្សនៅតែត្រូវការការប្រុងប្រយ័ត្ននិងអនុវត្តតាមច្បាប់វីរុសកូរ៉ូណាដើម្បីបញ្ឈប់ការឆ្លងរាលដាល៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ វ៉ាក់សាំងកូវីដ ឈានមុខទាំង ៥ លើពិភពលោក បង្ហាញពីប្រសិទ្ធិភាពខ្ពស់

ចុចអាន៖ អាមេរិកផ្ដល់វ៉ាក់សាំងកូវីដ ដល់បុគ្គលិកសុខាភិបាល និងអ្នករស់នៅក្នុងមណ្ឌលថែទាំ មុនគេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទី មុន

អ្នកស្រាវជ្រាវប្រទះឃើញប្រភេទឧរង្គសត្វ​សង្ស័យជាប្រភេទថ្មីសម្រាប់កម្ពុជានិងសកលលោក

ព័ត៌មានជាតិ២២ នាទី មុន

អាជ្ញាធរខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ

ជីវិតកម្សាន្ដ២៧ នាទី មុន

ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

ព័ត៌មានជាតិ៤៣ នាទី មុន

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម