Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ផ្អាកបេសកកម្មជាមួយអង្គការ ណាតូ ក្រោយខឹងខ្លាំងចោទបុគ្គលិកខ្លួនថា ធ្វើចារកម្ម

បានផុស

នៅ

រុស្ស៊ីនឹងផ្អាកសកម្មភាពបេសកកម្មការទូតរបស់ខ្លួនទៅកាន់អង្គការណាតូ និងបិទការិយាល័យសម្ព័ន្ធមិត្តនៅទីក្រុងម៉ូស្គូ ដើម្បីឆ្លើយតបទៅនឹងការបណ្តេញជនជាតិរុស្ស៊ី ៨ នាក់ ជុំវិញការធ្វើចារកម្ម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្អាកសកម្មភាពដែលត្រូវបានប្រកាសកាលពីថ្ងៃចន្ទ ដោយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov ត្រូវបានកំណត់ថា នឹងធ្វើឲ្យទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងអង្គភាពសន្តិសុខអាត្លង់ទិច ធ្លាក់ចុះដល់ជម្រៅថ្មី នៅពេលដែលពួកគេចូលជាធរមាននៅដើមខែក្រោយ ។

លោក Lavrov បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងម៉ូស្គូថា “បន្ទាប់ពីមានវិធានការជាក់លាក់មួយដែលធ្វើឡើងដោយអង្គការណាតូ លក្ខខណ្ឌមូលដ្ឋានសម្រាប់ការងាររួមលែងមានទៀតហើយ” ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov

លោកបាននិយាយថា “ដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់ណាតូ យើងផ្អាកការងារបេសកកម្មអចិន្ត្រៃយ៍របស់យើងចំពោះអង្គការណាតូ រួមទាំងការងាររបស់ប្រធានតំណាងយោធាចាប់ផ្តើមពីថ្ងៃទី ១ ខែវិច្ឆិកា” ។

លោក Lavrov ក៏បានប្រកាសផងដែរថា ការិយាល័យទំនាក់ទំនងយោធារបស់ណាតូ និងការិយាល័យព័ត៌មាននៅទីក្រុងម៉ូស្គូ នឹងត្រូវបិទទ្វារ ដោយនិយាយថា ការតែងតាំងអ្នកការទូតនឹងត្រូវហៅមកវិញនៅដើមខែវិច្ឆិកា ។

លោកថា ទំនាក់ទំនងរវាងសម្ព័ន្ធមិត្តលោកខាងលិច និងទីក្រុងម៉ូស្គូអាចធ្វើទៅបានតាមរយៈស្ថានទូតរុស្ស៊ីនៅបែលហ្ស៊ិក ។

ចំណែកអង្គការណាតូបាននិយាយថា ខ្លួនបានកត់សម្គាល់ពីការអត្ថាធិប្បាយរបស់លោក Lavrov ប៉ុន្តែមិនបានទទួលការទំនាក់ទំនងផ្លូវការអំពីបញ្ហាដែលបានលើកឡើងនេះនោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ រុស្ស៊ី បណ្ដេញយន្តហោះទម្លាក់គ្រាប់បែក អាមេរិក ចេញពីសមុទ្រជប៉ុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម