ព័ត៌មានអន្ដរជាតិ
បារាំងក្លាយជាប្រទេស EU ទី២ដែលមានការឆ្លងកូវីដលើស១លានករណី
ជាមួយនឹងការឆ្លងថ្មីចំនួន៤២,០៣២ករណីដែលត្រូវបានបញ្ជាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ បារាំងបានកត់ត្រាករណីឆ្លងកូវីដសរុបចំនួន១,៤៤១,០៧៥ករណីគិតត្រឹមថ្ងៃសុក្រដោយក្លាយជាប្រទេសសហភាពអឺរ៉ុប (EU) ទី២ដែលមានលើស១លានករណីបន្ទាប់ពីអេស្ប៉ាញ។
ទិន្នន័យបានបង្ហាញថា ការរីករាលដាលនៃវីរុសកូរ៉ូណានៅតែបន្តក្នុងអត្រាដ៏គួរឲ្យព្រួយបារម្ភនៅតំបន់អឺរ៉ុប។ ការឆ្លងប្រចាំថ្ងៃក្នុងកម្រិតកំណត់ត្រាត្រូវបានគេរាយការណ៍ជាញឹកញាប់នៅក្នុងបណ្តាប្រទេសអ៊ឺរ៉ុបជាច្រើនស្របពេលមានរលកទី២។
កាលពីថ្ងៃសុក្រ បណ្តាប្រទេសអឺរ៉ុបមួយចំនួនបានរាយការណ៍ពីករណីថ្មីក្នុងកម្រិតកំណត់ត្រាដែលរួមមានដូចជាប្រទេសប៉ូឡូញ (១៣,៦៣២ករណី), ហូឡង់ (១០,០០៧ករណី), រ៉ូម៉ានី (៥,០២៨ករណី), ព័រទុយហ្គាល់ (៣,២៧០ករណី), ហុងគ្រី (២,០៦៦ករណី), ដាណឺម៉ាក (៨៥៩ករណី) និងឡាតវី (២៥០ករណី) ចំណែកបារាំងនិងដាណឺម៉ាកបានឈានដល់កម្រិតខ្ពស់ថ្មីក្នុងរយៈពេលពីរថ្ងៃជាប់ៗគ្នា។
ប្រទេសសហភាពអ៊ឺរ៉ុបចំនួនពីរគឺអេស្ប៉ាញនិងបារាំង ស្ថិតក្នុងចំណោមប្រទេសចំនួន១០នៅលើពិភពលោកដែលមានករណីឆ្លងច្រើនបំផុត។ ចក្រភពអង់គ្លេសជាប់ចំណាត់ថ្នាក់ទី១១ដែលមានករណីចំនួន៨១០,៤៧១ករណី។
គិតត្រឹមថ្ងៃសុក្រ មានតែប្រទេសអឺរ៉ុបចំនួន៦ប៉ុណ្ណោះដូចជាសាយព្រើស អេស្តូនី ហ្វាំងឡង់ ក្រិក លិចទេនស្តែននិងន័រវែសដែលត្រូវបានគេចាត់ថ្នាក់ថាមានស្ថេរភាព។ ទោះបីជាយ៉ាងណាក៏ដោយ WHO បានព្រមានអំពីការចម្លងក្នុងចំណោមពួកគេដោយនិយាយថា ស្ថានភាពត្រូវតែមានការត្រួតពិនិត្យឲ្យបានដិតដល់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Xinhua
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ