ព័ត៌មានអន្ដរជាតិ
ជនស៊ីវិល៥១នាក់និងកងកម្លាំងសន្តិសុខ១៨នាក់ត្រូវសម្លាប់ក្នុងបាតុកម្មនៅ នីហ្សេរីយ៉ា
ប្រធានាធិបតីនីហ្សេរីយ៉ាបានប្រកាសថា មានជនស៊ីវិលចំនួន៥១នាក់ត្រូវបានសម្លាប់នៅក្នុងភាពចលាចលបន្ទាប់ពីការតវ៉ាដោយសន្តិវិធីរយៈពេលប៉ុន្មានថ្ងៃលើការរំលោភបំពានរបស់ប៉ូលិសនិងបានស្តីបន្ទោសជនបង្កចលាចលចំពោះអំពើហិង្សានេះហើយលោកអះអាងថា កងកម្លាំងសន្តិសុខបានប្រើការអត់ធ្មត់ខ្លាំងបំផុតហើយ។
ការអត្ថាធិប្បាយរបស់លោកប្រធានាធិបតី Muhammadu Buhari នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយកាលពីល្ងាចថ្ងៃសុក្រត្រូវបានគេរំពឹងថានឹងបង្កភាពតានតឹងបន្ថែមទៀតបន្ទាប់ពីអង្គការលើកលែងទោសអន្តរជាតិរាយការណ៍ថា ទាហានបានបាញ់សម្លាប់បាតុករយ៉ាងតិច១២នាក់កាលពីយប់ថ្ងៃអង្គារនៅពេលហ្វូងមនុស្សបានច្រៀងចម្រៀងជាតិ។
លោក Buhari ក៏បាននិយាយផងដែរថា ប៉ូលិស១១នាក់និងទាហាន៧នាក់ត្រូវបានសម្លាប់ដោយក្រុមកុបកម្មកាលពីថ្ងៃព្រហស្បតិ៍ហើយរឿងនេះមិនបានបញ្ឈប់បានទេ។
លោកបាននិយាយថា ជនស៊ីវិល៣៧នាក់ផ្សេងទៀតបានរងរបួស។
នៅក្នុងសុន្ទរកថាទៅកាន់ជនរួមជាតិកាលពីថ្ងៃព្រហស្បតិ៍ លោក Buhari មិនបានលើកឡើងអំពីការបាញ់ប្រហារដែលបង្កឲ្យមានកំហឹងជាអន្តរជាតិនោះទេ។ ផ្ទុយទៅវិញ លោកប្រធានាធិបតីបានព្រមានក្រុមអ្នកតវ៉ាប្រឆាំងនឹងការធ្វើឲ្យអន្តរាយ បំផ្លាញសន្តិសុខនិងច្បាប់និងសណ្តាប់ធ្នាប់ជាតិ។
លោកបានបញ្ជាក់ជាថ្មីកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលនឹងមិនឱបដៃហើយអនុញ្ញាតឲ្យមានការប្រព្រឹត្តខុសនិងអនុញ្ញាតឲ្យឧក្រិដ្ឋជនបន្តប្រព្រឹត្តអំពើអគតិនិយមឡើយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazzera
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង