Connect with us

ព័ត៌មានអន្ដរជាតិ

សហរដ្ឋអាមេរិករំពឹងថា នឹងចាក់វ៉ាក់សាំងកូវីដលើមនុស្ស១០០លាននាក់រួចរាល់ត្រឹមខែកុម្ភៈ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃពុធទី២ខែធ្នូថា សហរដ្ឋអាមេរិកសង្ឃឹមថានឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩លើមនុស្ស១០០លាននាក់ត្រឹមចុងខែកុម្ភៈ។

ការចាក់គួរតែចាប់ផ្តើមក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនៅពេលវ៉ាក់សាំងដែលបង្កើតឡើងដោយក្រុមហ៊ុន Pfizer-BioNTech និង Moderna-NIH​ ត្រូវបានគេរំពឹងថានឹងទទួលបានការយល់ព្រម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្សម្នាក់ៗត្រូវការចាក់វ៉ាក់សាំងចំនួន២ដូសដែលការចាក់លើកទីពីរគឺធ្វើឡើងនៅ៣ឬ៤សប្តាហ៍បន្ទាប់ពីការចាក់លើកទី១។

លោក Moncef Slaoui ទីប្រឹក្សាវិទ្យាសាស្ត្រនៃកម្មវិធី Operation Warp Speed ​​(OWS) របស់រដ្ឋាភិបាលបានប្រាប់អ្នកយកព័ត៌មានថា “ចន្លោះពីពាក់កណ្តាលខែធ្នូដល់ចុងខែកុម្ភៈ យើងនឹងអាចចាក់វ៉ាក់សាំងលើមនុស្សបាន១០០លាននាក់”។

លោកបានបន្តទៀតថា វ៉ាក់សាំងនេះនឹងចាក់លើមនុស្សដែលមានហានិភ័យដែលរួមមានដូចជាមនុស្សចាស់ បុគ្គលិកថែទាំសុខភាពនិងអ្នកឆ្លើយតបដំបូង។

អតីតនាយកប្រតិបត្តិឱសថដែលត្រូវបានជ្រើសរើសដោយរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump កាលពីនិទាឃរដូវរូបនេះបាននិយាយថា ខ្លួននឹងមានបរិមាណវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់លើមនុស្សចំនួន៣លាននាក់នៅកន្លែងថែទាំរយៈពេលវែងក្នុងខែធ្នូនេះ។

នៅពេលការផលិតរបស់ក្រុមហ៊ុនទាំងពីរត្រូវបានពង្រីក មនុស្ស២០លាននាក់នឹងទទួលបានវ៉ាក់សាំងក្នុងខែធ្នូ ៣០លាននាក់ក្នុងខែមករានិង៥០លាននាក់ក្នុងខែកុម្ភៈដែលធ្វើឲ្យចំនួនសរុបស្មើ១០០លាននាក់។

ទោះបីជាយ៉ាងណាក៏ដោយ តួលេខនេះមិនរាប់បញ្ចូលវ៉ាក់សាំងដទៃទៀតរបស់ Johnson & Johnson និង AstraZeneca-Oxford ដែលស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការអភិវឌ្ឍន៍ទេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ AFP

ចុចអាន៖ ក្រុមហ៊ុន Moderna ចាប់ផ្ដើមធ្វើតេស្តវ៉ាក់សាំងកូវីដ លើកុមារអាយុ ១២ ឆ្នាំ

ចុចអាន៖ ឃើញហើយរំភើបណាស់! វ៉ាក់សាំងទាំងឡានៗត្រូវបានដឹកចេញពីរោងចក្រយកទៅកម្ចាត់ជំងឺកូវីដ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

ជប៉ុន ផ្តល់ថវិកាជិត៤ម៉ឺនដុល្លារ សម្រាប់កែលម្អឧបករណ៍​តន្ត្រីបុរាណនៅសាលាមធ្យមវិចិត្រសិល្បៈ

ជីវិតកម្សាន្ដ២៥ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ៤៣ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៤៨ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម