Connect with us

ព័ត៌មានអន្ដរជាតិ

ភាពតានតឹងដែលកំពុងបន្តកើតមាននៅប្រទេសថៃបានគំរាមកំហែងដល់ការពង្រឹងទំនុកចិត្តអាជីវកម្ម

បានផុស

នៅ

ភាពតានតឹងផ្នែកនយោបាយដែលកំពុងកើនឡើងនៅតាមដងផ្លូវនានា និងបានរាលដាលដល់សភាកំពុងធ្វើឲ្យមានភាពកង្វល់ផ្នែកអាជីវកម្មឈានដល់កម្រិតខ្ពស់បំផុតថ្មីមួយ ។

ក្រុមអ្នកឃ្លាំមើលទទូចថា ពេលនេះសេដ្ឋកិច្ចគឺជាគ្រោះថ្នាក់ដ៏អាក្រក់បំផុតនៃការដួលរលំនយោបាយដែលបានធ្វើឲ្យជីវភាពរបស់ប្រជាជនធ្លាក់ចូលក្នុងភាពច្របូកច្របល់ ។

ការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅទីក្រុងបាងកក និងបណ្តាខេត្តមួយចំនួនទៀតបានទាមទារឲ្យមានការលាលែងពីតំណែងជាបន្ទាន់របស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បន្ទាប់ពីតម្រូវឲ្យសរសេររដ្ឋធម្មនុញ្ញឡើងវិញទាំងស្រុង និងការធ្វើកំណែទម្រង់រាជាធិបតេយ្យជាដើម ។

ក្រុមចម្រុះក៏បានព្រមព្រៀងដើម្បីរួមគ្នាពីបញ្ហាកំណែទម្រង់រដ្ឋធម្មនុញ្ញនេះផងដេរ បើទោះបីជាមានការអំពាវនាវពីផ្នែកខ្លះសម្រាប់គណបក្សប្រជាធិបតេយ្យ និងគណបក្ស Bhumjaithai ឲ្យដកខ្លួនចេញពីរដ្ឋាភិបាលក្នុងគោលបំណងដើម្បីរុះរើ និងកំណត់ដំណើរការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅក្នុងសភា ។

មេដឹកនាំគណបក្ស Bhumjaithai លោក Anutin Charnvirakul បាននិយាយថា គណបក្សរបស់លោកយល់ស្របនឹងការធ្វើធម្មនុញ្ញភាព ប៉ុន្តែទទូចថា ការធ្វើវិសោធនកម្មនេះទុកក្នុងជំពូកទាក់ទងនឹងរាជានិយមដាច់ដោយឡែកតែឯង ។ លោកបានបញ្ជាក់ជាថ្មីនូវភាពស្មោះត្រង់ឥតឈប់ឈររបស់គណបក្សលោកចំពោះស្ថាប័នជាន់ខ្ពស់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយនេះគណបក្សតូចៗចំនួន ១១ ដែលជាសមាជិកនៃក្រុមចម្រុះបានសន្យាផងដែរថានឹងបន្តនៅដដែល ហើយគណបក្សប្រជាធិបតេយ្យបាននិយាយថា ខ្លួននៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្ររាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ។

ទន្ទឹមនឹងនេះក្រុមអ្នកតវ៉ាបានបដិសេធមិនព្រមទម្លាក់ការទាមទាររបស់ពួកគេសម្រាប់ការកែទម្រង់របបរាជានិយមនោះទេ ទោះបីមានការផ្តល់យោបល់ថាចលនានេះនឹងទទួលបានការគាំទ្រពីសាធារណជនកាន់តែទូលំទូលាយប្រសិនបើពួកគេធ្វើក៏ដោយ ។

លោក Piyabutr Saengkanokkul អគ្គលេខាធិការនៃគណបក្សអនាគតថ្មីដែលប្រឆាំងរដ្ឋាភិបាលបានអំពាវនាវឲ្យបង្កើតគណៈកម្មាធិការពិសេសមួយដើម្បីពិភាក្សាពីកំណែទម្រង់រាជាធិបតេយ្យ ខណៈដែលហេតុផលរបស់គាត់គឺថាវានឹងផ្តល់ “តំបន់សុវត្ថិភាព” សម្រាប់ការពិភាក្សាអំពីបញ្ហារសើបៗកន្លងមក ។

កាលពីថ្ងៃអង្គារគណៈរដ្ឋមន្រ្តីបានស្នើសុំសំណើរកោះប្រជុំសភាពិសេសដើម្បីព្យាយាមរកមធ្យោបាយដើម្បីបន្ធូរបន្ថយភាពចលាចលនយោបាយ ។

បន្ថែមពីនេះការិយាល័យរដ្ឋមន្រ្តីរបស់នាយករដ្ឋមន្រ្តីលោក Anucha Nakasai បានប្រកាសថា សភា និងព្រឹទ្ធសភានឹងកំណត់ពេលអាសនៈរួមគ្នារយៈពេលពីរថ្ងៃចាប់ពីថ្ងៃចន្ទតទៅ ខណៈដែលសំណើនេះត្រូវការការយល់ព្រមពីព្រះមហាក្សត្រ ។

សមាជិកសភាអង្គហេតុត្រូវត្រៀមឆ្លងកាត់បញ្ហានៃការបើកសម័យប្រជុំវិសាមញ្ញ ទោះបីការប្រជុំសភាធម្មតានៅសល់តែ ៦ ថ្ងៃទៀតក្តីតែបានបង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះការតវ៉ា និងការប៉ុនប៉ងដើម្បីបំបាត់ភាពតានតឹងផ្នែកនយោបាយ ។

ទន្ទឹមនឹងនេះសហព័ន្ធឧស្សាហកម្មថៃ (FTI) ជឿជាក់ថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញអាចបន្ធូរបន្ថយសម្ពាធនយោបាយដែលកំពុងកើនឡើង ។

សហព័ន្ធបាននិយាយកាលពីសប្តាហ៍មុនថា ការប្រឈមមុខដាក់គ្នារវាងរដ្ឋាភិបាល និងក្រុមអ្នកតវ៉ានឹងជំរុញឲ្យសេដ្ឋកិច្ចចុះខ្សោយ ហើយវាបានជំរុញឲ្យមានកិច្ចពិភាក្សាជាផ្លូវលេចចេញឡើង ។

ប្រធាន FTI លោក Supant Mongkolsuthree បាននិយាយថា ការប្រជុំសភាពិសេសនឹងធ្វើឲ្យភាពវឹកវរនយោបាយ និងធ្វើឲ្យមានការពន្យាពេលនៃការគ្រប់គ្រងរបស់រដ្ឋាភិបាល ។

លោកបានបញ្ជាក់ថា សហព័ន្ធមានការព្រួយបារម្ភថា អស្ថិរភាពនឹងធ្វើឲ្យជំនឿទុកចិត្តអាជីវកម្មចុះខ្សោយ ប៉ុន្តែវានឹងបង្ហាញសញ្ញានៃការប្រសើរឡើងវិញ បន្ទាប់ពីការបន្ធូរបន្ថយការបិទប្រទេស ។

FTI បានរាយការណ៍មុននេះថា សន្ទស្សន៍ឧស្សាហកម្មថៃក្នុងខែកញ្ញាបានបន្តកើនឡើងសម្រាប់ខែទី ៥ ជាប់ៗគ្នាពី ៨៤ ពិន្ទុដល់ ៨៥.២ ។

ការកើនឡើងនេះមួយផ្នែកបានមកពីកញ្ចប់ជំរុញសេដ្ឋកិច្ច និងមួយផ្នែកពីការកែលំអការនាំចេញ បន្ទាប់ពីដៃគូពាណិជ្ជកម្មបរទេសបានបន្ធូរបន្ថយការបញ្ជាទិញរបស់ពួកគេ ។

ក្នុងសប្តាហ៍នេះដែរឧបនាយករដ្ឋមន្ត្រីលោក Wissanu Krea-ngam បាននិយាយថា ព្រះរាជក្រឹត្យត្រូវបានចេញសម្រាប់សម័យប្រជុំសភាធម្មតាដែលនឹងចាប់ផ្តើមនៅថ្ងៃទី ១ ខែវិច្ឆិកា ។

ទោះយ៉ាងណាលោកបាននិយាយថា រដ្ឋធម្មនុញ្ញក៏បានផ្តល់សិទ្ធិអំណាចដល់គណៈរដ្ឋមន្រ្តីក្នុងការស្វែងរកការយល់ព្រមពីព្រះមហាក្សត្រដើម្បីបើកទ្វារសម្រាប់សម័យប្រជុំវិសាមញ្ញមួយដើម្បីដោះស្រាយបញ្ហាដែលត្រូវបានចាត់ទុកថាមានសារៈសំខាន់សម្រាប់អភិបាលកិច្ចរបស់ប្រទេស ។

ប៉ុន្តែបន្ថែមលើភាពស្មុគស្មាញផ្នែកនយោបាយ ក្រុមរាជានិយមមួយចំនួននៅតែអះអាងថា ពួកគេអាចនឹងធ្វើបាតុកម្មប្រឆាំងនៅចុងសប្តាហ៍នេះទៀត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ ការជជែកដេញដោលលើកចុងក្រោយ ៖ Trump និង Biden ប៉ះទង្គិចគ្នាលើបញ្ហាធំៗ

ចុចអាន ៖ ឥណ្ឌាប្រតិកម្មនឹងលោក ត្រាំ ដែលចាត់ទុកស្ថានភាពខ្យល់ប្រទេសខ្លួនថា កខ្វក់ និងស្មោគគ្រោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម