ព័ត៌មានអន្ដរជាតិ
ជំនន់ទឹកភ្លៀងនៅភាគខាងត្បូងប្រទេសថៃ កើនដល់១២ខេត្ត និងកំពុងស្ថិតក្នុងការប្រកាសអាសន្ន
ស្ថានភាពជំនន់ទឹកភ្លៀងនៅភាគខាងត្បូងប្រទេសថៃ កាន់តែធ្ងន់ធ្ងរខ្លាំងឡើង គិតត្រឹមរសៀលថ្ងៃព្រហស្បត្តិ៍នេះ ដោយខេត្តរងគ្រោះបានកើនឡើងដល់ទៅ ១២ខេត្ត លើកលែងតែខេត្ត Chumphon និងខេត្ត Ranong ប៉ុណ្ណោះដែលមិនរងគ្រោះដោយជំនន់ទឹកភ្លៀងនៅពេលនេះ។
បណ្តាខេត្តសរុប ១២ នៅភាគខាងត្បូងប្រទេសថៃ កំពុងរងគ្រោះ និងស្ថិតក្រោមការប្រកាសអាសន្ន មានខេត្ត Surat Thani, Nakhon Si Thammarat, Phatthalung, Songkhla, Pattani, Yala, Narathiwat, Phangnga, Phuket, Krabi, Trang និងខេត្ត Satun ដោយសារកម្ពស់ទឹកបង្កដោយភ្លៀងមិនស្រាកស្រាន្ត បានជន់លិចផ្លូវ លំនៅឋាន ដីស្រែចំការ និងតំបន់ទំនាបស្ទើរទាំងស្រុង នាំឲ្យពលរដ្ឋជាច្រើនសែននាក់ ត្រូវរងផលប៉ះពាល់ធ្ងន់ធ្ងរ។
លើសពីនេះ កម្លាំងខ្យល់កំពុងបោកបក់នៅតំបន់ឈូងសមុទ្រថៃ និងសមុទ្រ Andaman ត្រូវគេព្យាករអាចធ្វើឲ្យកម្ពស់ទឹករលកកើនឡើងចន្លោះ ២-៣ ម៉ែត្រ ឬខ្ពស់ជាងនេះ គួបផ្សំជាមួយភ្លៀងផ្គរ ដែលរំពឹងបន្តធ្លាក់ខ្លាំង។
គិតមកទល់ពេលនេះ ផ្ទះសម្បែងប្រជាពលរដ្ឋសរុប ២៦១ ២៥៣ខ្នង ក្នុងភូមិ ២៣១៨ភូមិ នៃស្រុកចំនួន ៧០ របស់ខេត្តដែលរងគ្រោះ សុទ្ធតែត្រូវជន់លិចខ្ទេចខ្ទីដោយសារគ្រោះជំនន់ទឹកភ្លៀងនៅពេលនេះ។
អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយប្រទេសថៃ រួមទាំងកម្លាំងយោធា កំពុងញាប់ដៃញាប់ជើង ដើម្បីសង្គ្រោះពលរដ្ឋចេញពីតំបន់រងគ្រោះ ទៅកាន់ទីទួលមានសុវត្ថិភាព៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង