Connect with us

ព័ត៌មានអន្ដរជាតិ

ដំណឹងល្អ! កម្ពុជានិងប្រទេសអាស៊ីអាគ្នេយ៍៥ទៀតនឹងទទួលបានវ៉ាក់សាំងកូវីដ

បានផុស

នៅ

ប្រទេសសិង្ហបុរីនឹងបរិច្ចាគទឹកប្រាក់ចំនួន៥លានដុល្លារដើម្បីជួយដល់ប្រទេសដែលមានប្រាក់ចំណូលមធ្យមនិងទាបឲ្យទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩។ បើមិនមានការប្រែប្រួលទេនោះ វ៉ាក់សាំងចំនួន២ពាន់លានដូសនឹងត្រូវចែកចាយមុនដាច់ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសចំនួន៦នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលនឹងទទួលបានជំនួយនេះរួមមានប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីននិងវៀតណាម។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេសនិងសុខាភិបាលបាននិយាយថា សាមគ្គីភាពជាសកលគឺចាំបាច់ណាស់សម្រាប់ការឆ្លើយតបជាអន្តរជាតិប្រកបដោយប្រសិទ្ធភាពចំពោះជំងឺរាតត្បាតនេះ។

សេចក្តីប្រកាសព័ត៌មាននោះបាននិយាយថា ប្រទេសសិង្ហបុរីនឹងផ្តល់ថវិកាចំនួន៥,០០០,០០០ដុល្លារអាមេរិកដល់កម្មវិធី COVAX ដែលនឹងជួយគាំទ្រដល់បណ្តាប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យមចំនួន៩២ឲ្យទទួលបានវ៉ាក់សាំងកូវីដតាមរយៈកម្មវិធី COVAX។

សេចក្តីប្រកាសព័ត៌មានដដែលបានកត់សម្គាល់ថា ការប្តេជ្ញាចិត្តនេះគឺជាផ្នែកមួយនៃការគាំទ្រជាប់លាប់របស់ប្រទេសសម្រាប់ពហុភាគីវ៉ាក់សាំងនិងការទទួលបានវ៉ាក់សាំងដោយស្មើភាពនិងសមធម៌។

ប្រទេសសិង្ហបុរីនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអន្តរជាតិរបស់ខ្លួនរួមមានអង្គការសហប្រជាជាតិ, អង្គការសុខភាពពិភពលោក, អង្គការ Gavi និងអង្គការផ្សេងទៀតដើម្បីជំរុញវ៉ាក់សាំងពហុភាគីនិយមនិងបង្កើតឲ្យមានការឆ្លើយតបជាសកលចំពោះជំងឺរាតត្បាតនេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Anadolu

ចុចអាន៖ ពលរដ្ឋអេស្ប៉ាញ ២០ លាននាក់អាចនឹងទទួលការចាក់វ៉ាក់សាំងកូវីដ នៅមុនរដូវក្តៅ

ចុចអាន៖ ប្រទេសមួយទៀតអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer បន្ទាប់ពីអង់គ្លេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម