Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតីប៉ូឡូញឆ្លងកូវីដ

បានផុស

នៅ

ប្រធានាធិបតីប៉ូឡូញលោក Andrzej Duda បានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណាប៉ុន្តែលោកមានអារម្មណ៍ល្អ។ នេះបើតាមការប្រកាសរបស់អ្នកនាំពាក្យប្រធានាធិបតីលោក Blazej Spychalski នៅថ្ងៃសៅរ៍នេះ។

លោក Spychalski បាននិយាយនៅលើ Twitter ថា “កាលពីម្សិលមិញ លោកប្រធានាធិបតីបានធ្វើតេស្តរកវីរុសកូរ៉ូណា។ លទ្ធផលបានចេញមកវិជ្ជមាន។ លោកប្រធានាធិបតីសុខសប្បាយទេ។ យើងមានទំនាក់ទំនងជានិច្ចជាមួយសេវាវេជ្ជសាស្រ្តដែលពាក់ព័ន្ធទាំងអស់”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឆ្លងជំងឺរបស់លោក Duda បានកើតឡើងស្របពេលប្រទេសនេះប្រឈមមុខនឹងការរីករាលដាលនៃជំងឺកូវីដ១៩ដោយការឆ្លងប្រចាំថ្ងៃថ្មីបានកើនឡើងដល់កម្រិតកំណត់ត្រាជាង១៣,៦០០ករណីកាលពីថ្ងៃសុក្រ។

ចាប់ពីថ្ងៃសៅរ៍ទៅ ការរឹតបន្តឹងបន្ថែមទៀតដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណានឹងចូលជាធរមាននៅក្នុងប្រទេសប៉ូឡូញរួមមានដូចជាការបិទភោជនីយដ្ឋាននិងបាររយៈពេលពីរសប្តាហ៍ជាដើម។

ក្រសួងសុខាភិបាលបានរាយការណ៍ថា មានអ្នកស្លាប់ដោយសារជំងឺកូវីដចំនួន១៥៣នាក់កាលពីថ្ងៃសុក្រដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនដល់៤,១៧២នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម