Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូងបន្តកម្មវិធីចាក់វ៉ាក់សាំងផ្តាសាយ ទោះចំនួនអ្នកស្លាប់កើនឡើងក៏ដោយ

បានផុស

នៅ

អាជ្ញាធរសុខាភិបាលរបស់ប្រទេសកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃសៅរ៍នេះថា ពួកគេនឹងបន្តកម្មវិធីចាក់វ៉ាក់សាំងជំងឺផ្តាសាយដោយឥតគិតថ្លៃ ទោះបីជាមានការស្លាប់មនុស្សជាច្រើននាក់នាពេលថ្មីៗនេះបន្ទាប់ពីការចាក់វ៉ាក់សាំងក៏ដោយ ព្រោះពួកគេមិនបានរកឃើញការស្លាប់នេះទាក់ទងនឹងការចាក់វ៉ាក់សាំងនោះទេ ។

បើយោងតាមទីភ្នាក់ងារទប់ស្កាត់ និងបង្ការជំងឺកូរ៉េ (KDCA) បានឲ្យដឹងថា ចំនួនអ្នកស្លាប់ បន្ទាប់ពីការចាក់វ៉ាក់សាំងផ្ដាសាយបានកើនឡើងដល់ ៤៨ គិតត្រឹមម៉ោង ១ រសៀលពោលគឺកើនឡើងពី ៣៦ នាក់ពីថ្ងៃមុន បន្ទាប់ពីមានការស្លាប់ដំបូងត្រូវបានគេរាយការណ៍នៅថ្ងៃទី ១៦ ខែតុលា ។ ប្រហែលជា ៨០ ភាគរយនៃអ្នកស្លាប់គឺស្ថិតក្នុងអាយុ ៧០ ឆ្នាំ និង ៨០ ឆ្នាំ ។

ប្រទេសនេះបាននិងកំពុងជំរុញឲ្យមានគម្រោងចាក់វ៉ាក់សាំងជំងឺផ្ដាសាយរដ្ឋដោយឥតគិតថ្លៃដើម្បីបង្ការជំងឺដល់មនុស្សប្រមាណ ១៩ លាននាក់ក្នុងនោះមានក្មេងជំទង់ និងពលរដ្ឋវ័យចំណាស់ជាដើម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីចាក់វ៉ាក់សាំងឥតគិតថ្លៃដែលត្រូវបានពង្រីកនៅឆ្នាំនេះក្នុងកិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ ១៩ និងជំងឺផ្ដាសាយ ក្នុងអំឡុងពេលរដូវរងាត្រូវបានចូលរួមដោយក្រុមហ៊ុនឱសថធំៗចំនួន ៥ រួមមានក្រុមហ៊ុន GC Pharma និងក្រុមហ៊ុន Ilyang Pharmaceutical Co. ជាដើម ។

អ្នកជំនាញផ្នែកសុខភាពឯកភាពថា ប្រជាជនគួរចាក់វ៉ាក់សាំងជំងឺផ្តាសាយមុនពេលរដូវផ្តាសាយមកដល់ប្រទេសនេះ ព្រោះការស្លាប់កាន់តែច្រើនអាចកើតឡើងដែលបណ្តាលមកពីជំងឺផ្តាសាយ ក៏ដូចជាជំងឺរលាកសួតធ្ងន់ធ្ងរជាដើម ។

ទន្ទឹមនោះមនុស្សស្លាប់ប្រហែលជា ៣,០០០ នាក់ទាក់ទងនឹងជំងឺផ្តាសាយធ្ងន់ធ្ងរត្រូវបានរាយការណ៍ជារៀងរាល់ឆ្នាំនៅប្រទេសកូរ៉េខាងត្បូង ។ ជាទូទៅរដូវផ្តាសាយមកដល់ចន្លោះចុងខែវិច្ឆិកា និងធ្នូ ហើយអ្នកជំនាញនៅប្រទេសនេះណែនាំឲ្យមនុស្សចាក់វ៉ាក់សាំងជំងឺផ្តាសាយនៅពាក់កណ្តាលខែវិច្ឆិកា ។

បន្ថែមពីនេះសមាគមន៍វេជ្ជសាស្រ្តកូរ៉េ (KMA) បានផ្តល់អនុសាសន៍ឲ្យរដ្ឋាភិបាលពិចារណាពន្យារពេលកម្មវិធីចាក់វ៉ាក់សាំងផ្តាសាយទូទាំងប្រទេសរយៈពេលប្រហែលមួយសប្តាហ៍ ប៉ុន្តែសមាគមវ៉ាក់សាំងកូរ៉េបានទទូចថា ការចាក់វ៉ាក់សាំងបង្ការជំងឺគឺចាំបាច់ ហើយត្រូវតែបន្តចាប់តាំងពីមិនមានមូលហេតុទាក់ទងគ្នារវាងវ៉ាក់សាំង និងការស្លាប់ថ្មីៗនេះត្រូវបានបញ្ជាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ YONHAP

ចុចអាន ៖ នាំ​គ្នាសម្រុក​ចាក់​វ៉ាក់សាំងផ្តាសាយដើម្បីការពារកូវីដ ១៩ ស្លាប់ ១៣នាក់

ចុចអាន ៖ ក្រុមហ៊ុនឱសថរបស់ជប៉ុន និងចិនចាប់ដៃគូគ្នារកទីផ្សារលក់ថ្នាំព្យាបាលជំងឺកូវីដ ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម