Connect with us

ព័ត៌មានអន្ដរជាតិ

យានអវកាស Starship របស់ក្រុមហ៊ុន SpaceX ផ្ទុះឆេះ អំឡុងការចុះចត (មានវីដេអូ)

បានផុស

នៅ

ការហោះហើរសាកល្បងនៃយានអវកាស Starship ចម្ងាយប្រហែល ១២ គីឡូម៉ែត្រត្រូវបានធ្វើឡើងនៅឯទីតាំងរបស់ក្រុមហ៊ុនអវកាសឯកជនអាមេរិក SpaceX ក្នុងទីក្រុង Boca Chica រដ្ឋតិចសាស់កាលពីថ្ងៃពុធ ហើយដំបូងវាដំណើរការយ៉ាងល្អ មុនពេលមានអ្វីមួយខុសប្រក្រតីដែលទំនងជាមកពីបញ្ហាម៉ាស៊ីន ទើបបណ្ដាលឲ្យមានការផ្ទុះឆេះនៅពេលចុះចតក្រោយហោះហើររយៈពេល ៦ នាទីកន្លះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះជាយ៉ាងណាការផ្ទុះនេះហាក់ដូចជាមិនមែនជាបញ្ហាសំខាន់សម្រាប់លោក Elon Musk ស្ថាបនិកក្រុមហ៊ុន SpaceX នោះទេដែលបានសរសេរសារអបអរសាទរលើបណ្ដាញ Twitter ដល់ក្រុមយានអវកាស Starship ដោយហៅវាថាជាការធ្វើតេស្តដ៏អស្ចារ្យ ។

វីដេអូនៃការផ្ទុះដែលកំពុងសាយភាយនៅលើបណ្តាញសង្គមបង្ហាញថា គ្រាប់រ៉ុក្កែតអាចគ្រប់គ្រងបានបើទោះវាក្រឡាប់ចុះឡើង នៅពេលវាកំពុងរៀបចំចុះចតក៏ដោយ ប៉ុន្តែបានផ្ទុះជាអណ្តាតភ្លើងយ៉ាងខ្លាំងនៅពេលដែលវាបុកដី ហើយដោយសារតែវាជាការហោះហើរសាកល្បង គ្មាននាវិកនៅលើយាននោះវាក៏មិនបណ្ដាលឲ្យប៉ះពាល់អ្វីដែរ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម