ព្យុះមួយមិនទាន់ផុតផង ពេលនេះវៀតណាមជួបព្យុះមួយទៀត – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានអន្ដរជាតិ

ព្យុះមួយមិនទាន់ផុតផង ពេលនេះវៀតណាមជួបព្យុះមួយទៀត

Published

on

ព្យុះត្រូពិក Saudel ដែលជាព្យុះទី៨របស់ប្រទេសវៀតណាមក្នុងឆ្នាំ២០២០នេះកំពុងឆ្ពោះទៅតំបន់ភាគកណ្តាលឆៀងខាងជើងរបស់ប្រទេសហើយត្រូវបានគេព្យាករណ៍ថានឹងបន្ថយកម្លាំងបន្ទាប់ពីបង្កឲ្យមានការបាក់ដីខណៈព្យុះមួយទៀតឈ្មោះ Molave ​​កំពុងធ្វើដំណើរឆ្ពោះទៅសមុទ្រវៀតណាមខាងកើត។

មជ្ឈមណ្ឌលព្យាករណ៍ឧតុនិយមជាតិបានឲ្យដឹងថា ព្យុះ Saudel មានទីតាំងនៅចម្ងាយ២៦០គីឡូម៉ែត្រ ដីគោកភាគខាងកើតចន្លោះខេត្ត Ha Tinh និង Quang Tri ដែលបណ្តាលឲ្យមានខ្យល់បោកបក់ក្នុងល្បឿន៦០ទៅ៩០គីឡូម៉ែត្រក្នុងមួយម៉ោងនិងខ្យល់កន្ត្រាក់រហូតដល់១១៧គីឡូម៉ែត្រក្នុងមួយម៉ោង។

ព្យុះនេះនឹងធ្វើដំណើរទៅទិសខាងលិចក្នុងរយៈពេល២៤ម៉ោងក្រោយនិងបណ្តាលឲ្យមានការបាក់ដីនៅតាមបណ្តាខេត្តភាគខាងជើងឆៀងកណ្តាលមុនពេលចុះខ្សោយទៅជាព្យុះត្រូពិកជាមួយខ្យល់បក់ក្នុងល្បឿនក្រោម៤០គីឡូម៉ែត្រក្នុងមួយម៉ោង។

ស្របពេលជាមួយគ្នានោះ គិតត្រឹមម៉ោង៧ព្រឹកថ្ងៃអាទិត្យម្សិលមិញនេះ ព្យុះ Molave ​​កំពុងស្ថិតនៅចម្ងាយ២៣០គីឡូម៉ែត្រភាគខាងកើតប្រទេសហ្វីលីពីនដោយមានខ្យល់បក់ក្នុងល្បឿន៧៥ទៅ៩០គីឡូម៉ែត្រក្នុងមួយម៉ោង។

វានឹងរំកិលខ្លួនទៅទិសពាយព្យក្នុងរយៈពេល២៤ម៉ោងក្រោយហើយបង្កើនកម្លាំងមុនពេលចូលសមុទ្រវៀតណាមខាងកើតក្នុងរយៈពេល២៤ម៉ោងទៅ៤៨ម៉ោងក្រោយ។

បន្ទាប់ពីចូលសមុទ្រវៀតណាមខាងកើត Molave នឹងក្លាយជាព្យុះទី៩របស់ប្រទេសវៀតណាមនៅឆ្នាំនេះនិងជាព្យុះទី៤ដែលវាយប្រហារប្រទេសនេះក្នុងខែតុលា។

ព្យុះ Molave ​​នឹងស្ថិតនៅចម្ងាយ១៧០គីឡូម៉ែត្រដីគោកភាគខាងកើតទីក្រុង Da Nang នៅព្រឹកថ្ងៃពុធ។ ល្បឿនខ្យល់នឹងកើនឡើងដល់ចន្លោះពី១១៥ទៅ១៥០គីឡូម៉ែត្រក្នុងមួយម៉ោង៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Tuoi Tre News

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម