ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្រ្តីប៊ុលហ្គារីធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩
នាយករដ្ឋមន្រ្តីប៊ុលហ្គារីលោក Boyko Borissov បាននិយាយនៅលើទំព័រ Facebook របស់គាត់កាលពីថ្ងៃអាទិត្យថា គាត់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ហើយបច្ចុប្បន្នកំពុងព្យាបាលនៅផ្ទះ។
លោក Boyko Borissov បានសរសេរនៅលើ Facebook របស់គាត់ថា “បន្ទាប់ពីការធ្វើតេស្ត PCR ចំនួន២ដងនៅថ្ងៃនេះ ខ្ញុំទទួលបានលទ្ធផលវិជ្ជមានជាមួយនឹងជំងឺកូវីដ១៩”។
កាលពីថ្ងៃសុក្រ អនុរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍តំបន់និងកិច្ចការសាធារណៈប៊ុលហ្គារីលោក Nikolay Nankov ក៏បានបញ្ជាក់ផងដែរថា លោកបានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណា។ គាត់មានទំនាក់ទំនងជិតស្និទ្ធជាមួយលោក Borissov និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Kiril Ananiev ព្រមទាំងរដ្ឋមន្រ្តីក្រសួងកសិកម្ម ស្បៀងអាហារនិងព្រៃឈើលោកស្រី Desislava Taneva ផងដែរ។
លោកនាយករដ្ឋមន្រ្តីបាននិយាយទៀតថា ចាប់តាំងពីថ្ងៃសុក្រមក គាត់បានផ្អាករាល់កិច្ចប្រជុំនិងព្រឹត្តិការណ៍សាធារណៈសម្រាប់ថ្ងៃខាងមុខបើទោះបីជាមានការបន្ធូរបន្ថយវិធានការរឹតត្បិតក៏ដោយ។
គួរបញ្ជាក់ថា ករណីឆ្លងកូវីដសរុបរបស់ប្រទេសតំបន់បាល់កង់មួយនេះមាន៣៧,៥៦២ករណីខណៈមានអ្នកស្លាប់១,០៨៤នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Xinhua
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង