ព័ត៌មានអន្ដរជាតិ
មន្ត្រីសុខាភិបាលជប៉ុនណែនាំឲ្យប្រជាជនចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយ
មន្ត្រីសុខាភិបាលជប៉ុនកំពុងជំរុញឲ្យប្រជាជនគ្រប់វ័យទាំងអស់ទទួលការចាក់វ៉ាក់សាំងការពារជំងឹផ្ដាសាយ ចំពេលមានការព្រួយបារម្ភអំពីការផ្ទុះឡើងដំណាលគ្នានៃជំងឺផ្តាសាយ និងជំងឺកូវីដ ១៩ ។
តម្រូវការវ៉ាក់សាំងផ្តាសាយត្រូវបានគេរំពឹងថានឹងកើនឡើងនៅរដូវរងានេះ ខណៈដែលក្រសួងសុខាភិបាលបានណែនាំថា អ្នកដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅគួរតែចាក់វ៉ាក់សាំងជំងឺផ្តាសាយលើកដំបូងចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា តទៅ ។
ចាប់ផ្តើមពីថ្ងៃចន្ទ ក្រសួងកំពុងណែនាំក្រុមអាយុផ្សេងទៀតឲ្យចាក់វ៉ាក់សាំងជំងឺផ្ដាសាយដោយនិយាយថា មនុស្សចាស់មួយចំនួនបានចាក់វ៉ាក់សាំងនេះរួចហើយ ។
ទន្ទឹមនោះមន្ត្រីក្រសួងក៏កំពុងជំរុញឲ្យបុគ្គលិកពេទ្យ ប្រជាជនដែលមានស្ថានភាពល្អប្រសើរ ស្ត្រីមានផ្ទៃពោះ និងកុមារចាប់ពីអាយុ ៦ ខែដល់ ៨ ឆ្នាំត្រូវចាក់វ៉ាក់សាំងឲ្យបានឆាប់ ។
ក្រុមមន្រ្តីនិយាយថា វ៉ាក់សាំងផ្តាសាយសម្រាប់មនុស្សពេញវ័យជាង ៦៦ លាននាក់ត្រូវបានគេរំពឹងថានឹងត្រូវបានផ្គត់ផ្គង់ក្នុងរដូវនេះ ខណៈវ៉ាក់សាំងគឺមានប្រហែល ២.៨ លានដូសច្រើនជាងការប៉ាន់ស្មានកាលពីដំបូង ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល Tamura Norihisa បានប្រាប់អ្នកយកព័ត៌មានថា ក្រសួងរបស់លោកទទួលបានវ៉ាក់សាំងការពារជំងឺផ្តាសាយច្រើនជាងឆ្នាំមុន ។ ប៉ុន្តែលោកបាននិយាយថា មានគម្លាតរវាងការផ្គត់ផ្គង់ និងតម្រូវការ ខណៈដែលមនុស្សជាច្រើនធ្វើការកក់មុនច្រើនជាងធម្មតា ។ លោកថា ក្រសួងនឹងព្យាយាមបង្កើតវ៉ាក់សាំងការពារជំងឺផ្តាសាយឲ្យបានស្មើភាពគ្នានៅទូទាំងប្រទេស ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ កូរ៉េខាងត្បូងបន្តកម្មវិធីចាក់វ៉ាក់សាំងផ្តាសាយ ទោះចំនួនអ្នកស្លាប់កើនឡើងក៏ដោយ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង