Connect with us

ព័ត៌មានអន្ដរជាតិ

ស្ទះចរាចរណ៍មួយប្រ៉ាវក្នុងក្រុងបាងកកដោយសារភ្លើងឆេះខ្សែភ្លើង

បានផុស

នៅ

ចរាចរណ៍នៅតំបន់ Chatuchak នៃទីក្រុងបាងកកត្រូវបានកកស្ទះ បន្ទាប់ពីខ្សែភ្លើងបានឆាបឆេះ និងបានធ្លាក់នៅមុខខុនដូមួយកន្លែងនៅថ្ងៃចន្ទ ទី២៦ ខែតុលា នេះ ។

នៅម៉ោង ៦ និង ៣០ ព្រឹក ប៉ូលិសប្រចាំផ្លូវហាយវ៉េ Phahonyothin ត្រូវបានគេជូនដំណឹងអំពីស្ថានភាពនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលដែលប៉ូលិសទៅដល់កន្លែងកើតហេតុអគ្គិភ័យកំពុងកើតមាន ហើយខ្សែភ្លើងមួយចំនួនបានធ្លាក់ចុះមកក្រោមនៅតាមផ្លូវ ហើយបានរាំងស្ទះផ្លូវចរាចរណ៍ចំនួន ៤ ក្នុងក្រុងបាងកក ខណៈមន្ត្រីចរាចរណ៍បានសម្រេចចិត្តបិទផ្លូវនោះតែម្ដង ។

ក្រោយមកអ្នកពន្លត់អគ្គិភ័យបានចំណាយពេលប្រហែល ២០ នាទីដើម្បីពន្លត់ភ្លើង ខណៈមូលហេតុនៃអគ្គិភ័យកំពុងត្រូវបានស៊ើបអង្កេត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation Thailand

ចុចអាន ៖ មន្ត្រីសុខាភិបាលជប៉ុនណែនាំឲ្យប្រជាជនចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយ

ចុចអាន ៖ លោក Maduro ថា អ្នកវិទ្យាសាស្ត្រវ៉េណេហ្ស៊ុយអេឡាបានបង្កើតថ្នាំកម្ចាត់ជំងឺកូវីដ ១៩ ដែលមានប្រសិទ្ធភាព ១០០ ភាគរយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម