អង្គការសេវាកម្មសម្ងាត់មួយរបស់អ៊ីស្រាអែលយកវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ របស់ចិនទៅសិក្សា – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានអន្ដរជាតិ

អង្គការសេវាកម្មសម្ងាត់មួយរបស់អ៊ីស្រាអែលយកវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ របស់ចិនទៅសិក្សា

Published

on

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា អង្គការសេវាកម្មសម្ងាត់របស់អ៊ីស្រាអែលឈ្មោះ Mossad បានទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ របស់ប្រទេសចិនធ្វើជាថ្នាំសម្រាប់ការសិក្សា ខណៈអ៊ីស្រាអែលក៏បានបង្កើតវ៉ាក់សាំងដោយខ្លួនឯងរួចហើយផងដែរ ប៉ុន្តែកំពុងឆ្លងកាត់ការសាកល្បងព្យាបាលលើមនុស្ស ។

ប៉ុស្តិ៍ទូរទស្សន៍ Channel 12 របស់អ៊ីស្រាអែលបានរាយការណ៍កាលពីថ្ងៃចន្ទថា អង្គការ Mossad បាននាំវ៉ាក់សាំងរបស់ចិនទៅអ៊ីស្រាអែលក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។ គេមិនទាន់ដឹងច្បាស់ទេថាតើទីភ្នាក់ងារនេះទទួលថ្នាំនោះយ៉ាងដូចម្តេច ។

ទន្ទឹមនោះប្រភពរដ្ឋាភិបាលជាច្រើនបានបញ្ជាក់របាយការណ៍នេះដោយប្រយោលដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ។ គោលដៅនៃការផ្ដល់ឲ្យនេះត្រូវបានគេនិយាយថាគឺជាការសិក្សាអំពីសមាសធាតុ  និងការស្វែងរកជម្រើសនៃការចាក់វ៉ាក់សាំងបន្ថែមទៀតរបស់ប្រទេសចិន ។ ក្រៅពីនេះមន្ត្រីក្រសួងសុខាភិបាលជាន់ខ្ពស់បានបញ្ជាក់ថា ប្រទេសអ៊ីស្រាអែលក៏កំពុងស្វែងរកទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ពីប្រទេសដទៃទៀតផងដែរ ។

មន្ដ្រីនោះបានប្រាប់កាសែត Jerusalem Post ថា “មានកិច្ចប្រឹងប្រែងខាងការទូតជាច្រើនដែលកំពុងកើតឡើងនៅពីក្រោយរឿងនេះ ។ យើងកំពុងព្យាយាមគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីធានាថា ប្រជាជនអ៊ីស្រាអែលអាចទទួលបានវ៉ាក់សាំងយ៉ាងរហ័ស” ។

អ៊ីស្រាអែលបានបង្កើតវ៉ាក់សាំងប្រឆាំងកូវីដ ១៩ ដោយខ្លួនឯងរួចហើយ ប៉ុន្តែដំណើរការសាកល្បងព្យាបាលរបស់វានៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ។ កាលពីសប្តាហ៍មុនវិទ្យាស្ថានអ៊ីស្រាអែលសម្រាប់ការស្រាវជ្រាវជីវសាស្ត្រនៅទីក្រុង Ness Ziona បានប្រកាសពីវ៉ាក់សាំងរបស់ខ្លួនដែលមានឈ្មោះថា ‘Brilife’ ។

វ៉ាក់សាំងនេះបានទទួលការយល់ព្រមរាល់ការចាំបាច់ទាំងអស់ ហើយការធ្វើតេស្តមនុស្សដំណាក់កាលទី ១ របស់ខ្លួនត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ ។ ដំបូងថ្នាំនេះនឹងត្រូវបានធ្វើការសាកល្បងលើអ្នកស្ម័គ្រចិត្តចំនួន ១០០ នាក់ ហើយប្រសិនបើអ្វីៗដំណើរការបានល្អប្រជាជន ១,០០០ នាក់ផ្សេងទៀតនឹងចូលរួមក្នុងការសាកល្បងដំណាក់កាលទី ២ នៅរដូវផ្ការីកនាពេលខាងមុខ ។

គួរបញ្ជាក់ថា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះប្រទេសអ៊ីស្រាអែលមានការកើនឡើងយ៉ាងខ្លាំងនៃករណីឆ្លងជំងឺកូវីដ ១៩ ថ្មី ខណៈដែលមានចំនួនឆ្លងសរុប ៣១០,៨៥១ ករណី និងមានអ្នកស្លាប់ចំនួន ២,៤៥៣ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ លោក Maduro ថា អ្នកវិទ្យាសាស្ត្រវ៉េណេហ្ស៊ុយអេឡាបានបង្កើតថ្នាំកម្ចាត់ជំងឺកូវីដ ១៩ ដែលមានប្រសិទ្ធភាព ១០០ ភាគរយ

ចុចអាន ៖ មន្ត្រីសុខាភិបាលជប៉ុនណែនាំឲ្យប្រជាជនចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយ

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ2 hours ago

ក្រសួង​ហៅ​មន្ត្រី​ត្រួតពិនិត្យ​ដំណើរការ​ប្រឡង​បាក់​ឌុប​ជិត​១០០​នាក់ មក​បណ្តុះបណ្តាល

ព័ត៌មានជាតិ2 hours ago

អាវុធហត្ថ​៣​នាក់​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​ភ្លាមៗ​ដើម្បី​សង្គ្រោះ​អាយុជីវិត​ដល់​ប្អូនប្រុស​ម្នាក់

ព័ត៌មានជាតិ3 hours ago

រដ្ឋមន្ត្រីក្រសួង​ការងារ ​ស្នើ​ឲ្យ​សិង្ហ​បុរី​ជួយ​បណ្តុះបណ្តាល​ជំនាញ​បន្ថែម​ដល់​កម្ពុជា

ព័ត៌មានជាតិ4 hours ago

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​១​ខ្នង​ស្ទើរ​អស់ទាំង​ស្រុង ព្រមទាំង​សម្ភារៈ​មួយ​ចំនួនធំ

ព័ត៌មានជាតិ4 hours ago

លោក​គន់ គីម ពិនិត្យ​ដំណាំ​ស្រូវ របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​២ នៃ​ខេត្តកំពង់ចាម​

ព័ត៌មានពេញនិយម