ព័ត៌មានអន្ដរជាតិ
លោកស្រី Hillary Clinton ថា លោក Trump និងប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានលួចការបោះឆ្នោតរបស់ខ្លួន
អតីតបេក្ខជនប្រធានាធិបតីចាញ់ឆ្នោតកាលពីឆ្នាំ ២០១៦ លោកស្រី Hillary Clinton បានអះអាងថា លោក Trump បានលួចការបោះឆ្នោតពីលោកស្រីរយៈពេល ៤ ឆ្នាំមកហើយ បន្ទាប់ពីលោកស្រីចាញ់ឆ្នោត ។
នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន Kara Swisher របស់អ្នកកាសែត New York Times Opinions ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ លោកស្រី Clinton បាននិយាយអំពីការចាញ់ឆ្នោតនៅឆ្នាំ ២០១៦ ដោយសារតែ “យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត” របស់លោក Donald Trump ដែលមកពីគណបក្សាធារណរដ្ឋ និង “ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី” ។ លោកស្រីបានអះអាងថា ការបោះឆ្នោតរបស់លោកស្រីត្រូវបានគេលួច ។
លោកស្រីបាននិយាយថា “ខ្ញុំគិតថា លោក Trump និងមនុស្សជាច្រើននៅជុំវិញគាត់ដឹងថា ជ័យជម្នះរបស់គាត់មិនមែនជាការពិតនោះទេ ។ ពួកគេមានយុទ្ធនាការទ្រង់ទ្រាយធំដើម្បីបង្ក្រាបអ្នកបោះឆ្នោតស្បែកខ្មៅ ហើយឥឡូវយើងដឹងអំពីរឿងនេះច្រើនជាងអ្វីដែលយើងបានធ្វើទៅទៀត” ។
ទន្ទឹមនោះលោកស្រីក៏បានស្តីបន្ទោសអ្នកបោះឆ្នោតឲ្យគណបក្សទី ៣ ដែលបានបោះឆ្នោតដល់គណបក្សសេរីនិយមរបស់លោក Gary Johnson និងលោកស្រី Jill Stein ដែលជាបេក្ខជនមកពីគណបក្សបៃតងដែលទទួលបានលទ្ធផលជាប្រវត្តិសាស្ត្រសម្រាប់គណបក្សរបស់ពួកគេ និងបានអះអាងថា ពួកគេត្រូវបានជំរុញដោយសារព័ត៌មានរុស្ស៊ី ។
លោកស្រីបាននិយាយថា “ពួកគេមានបេក្ខជនរបស់គណបក្សទីបីដែលត្រូវបានជំរុញជាពិសេសតាមរយៈប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ។ ហើយវាជារឿងភូតកុហក និងរឿងគួរឲ្យអស់សំណើចដែលកើតឡើងលើខ្ញុំ ហើយវាមានន័យថា ពួកគេនឹងនៅផ្ទះ ប្រសិនបើពួកគេមិនអាចទៅបោះឆ្នោតឲ្យលោក Trump” ។
លោកស្រីបាននិយាយថា លោក Trump កំពុងកាន់តំណែងជាប្រធានាធិបតីដែលមានបរិយាកាសអាប់អួរ និងមិនស្របច្បាប់ ដែលលោកស្រីបាននិយាយជាច្រើនដងក្នុងរយៈពេលបួនឆ្នាំកន្លងមកនេះ ។
បច្ចុប្បន្នលោកស្រីចាត់ទុកលោក Trump និងគណបក្សសាធារណរដ្ឋថាឆ្កួត ពីព្រោះលោកស្រីជាបេក្ខជនប្រធានាធិបតីដែលពួកគេបានលួចក្នុងការបោះឆ្នោត ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង