លោកយាយអាយុ៩០ឆ្នាំត្រូវគេរំលោភបំពានផ្លូវភេទក្នុងមណ្ឌលថែទាំចាស់ជរា – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានអន្ដរជាតិ

លោកយាយអាយុ៩០ឆ្នាំត្រូវគេរំលោភបំពានផ្លូវភេទក្នុងមណ្ឌលថែទាំចាស់ជរា

Published

on

គ្រួសារមួយបានចែករំលែករូបភាពដ៏រន្ធត់របស់ជីដូនម្នាក់បន្ទាប់ពីគាត់ត្រូវបានគេរំលោភបំពានផ្លូវភេទនិងវាយដំដោយមនុស្សម្នាក់ទៀតនៅឯមណ្ឌលថែទាំចាស់ជរាមួយក្នុងទីក្រុង Manchester នៃប្រទេស អង់គ្លេស។

សាច់ញាតិរបស់លោកយាយអាយុ៩០ឆ្នាំម្នាក់បានបញ្ចេញរូបភាពរបស់គាត់ជាលើកដំបូងចាប់តាំងពីរឿងនេះកើតឡើងកាលពីខែវិច្ឆិកាឆ្នាំមុន។

លោកអះអាងថា និវត្តជនម្នាក់ត្រូវបានគេរំលោភផ្លូវភេទពេលកំពុងរស់នៅក្នុងមណ្ឌល។

ពេលនេះ ក្រុមគ្រួសារបានបញ្ចេញរូបភាពដើម្បីលើកកម្ពស់ការយល់ដឹងបន្ទាប់ពីគ្រួសារអ្នកស្រុកម្នាក់ទៀតបានចោទប្រកាន់ថា មណ្ឌលមានការធ្វេសប្រហែសចំពោះជីដូនរបស់ពួកគេ។

រូបភាពគួរឲ្យភ្ញាក់ផ្អើលនេះបានបង្ហាញពីស្ត្រីទន់ខ្សោយម្នាក់មានស្នាមជាំដ៏ធំមួយនៅមុខផ្នែកខាងស្តាំ។ រូបភាពមួយទៀតបង្ហាញដៃដែលពោរពេញទៅដោយស្នាមជាំ។ រូបមួយទៀតបង្ហាញគាត់ដេកនៅលើគ្រែដោយមានស្នាមរយះក្បាលនិងរុំបង់ពណ៌សជុំវិញថ្ងាស។

គាត់និយាយថា គាត់បានសម្រេចចិត្តបញ្ចេញរូបភាពរបស់ជីដូនបន្ទាប់ពីបានឮអំពីឧប្បត្តិហេតុមួយផ្សេងទៀតនៅមណ្ឌលក្នុងឆ្នាំនេះអំឡុងពេលបិទប្រទេសដោយសារវីរុសកូរ៉ូណា៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ35 mins ago

ក្តៅៗ!! សង្គ្រោះបន្ទាន់ជាច្រើននាក់ នៅខេត្តកំពង់​ឆ្នាំង​ ដោយសារពុលស្រាស

ព័ត៌មានជាតិ1 hour ago

សង្ស័យ​ពុល​ស្រាស​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​ ខណៈ​ពេល​ទៅ​ចូល​រួម​បុណ្យ​សព​អ្នក​ស្លាប់​ដោយ​ពុល​ទឹកអណ្ដូង

ជំនឿ2 hours ago

មនុស្សកើតនៅឆ្នាំ ១៩៩៤ «ច»យោងធាតុទាំងប្រាំក្នុងក្បួនចិនទុកថាជា«ឆ្កែឈើ»

ព័ត៌មានជាតិ2 hours ago

លោកស្រី កុយ ពិសី និង​នាយ​ឧ​ត្ត​ម សេនីយ៍ ខ្វាន់ ស៊ា​ម ចុះ​ត្រួតពិនិត្យ​សំណង់​បង្គោល​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​កម្ពុជា​-​វៀតណាម

ព័ត៌មានជាតិ2 hours ago

លោក ហ៊ុន ម៉ា​នី ​៖​ យុទ្ធនាការ​ភ្នំពេញ​ស្អាត​លើកទឹកចិត្ត​បំផុសស្មារតី​សិស្សានុសិស្ស​ឱ្យ​ចេះ​ស្រឡាញ់​បរិស្ថាន

ព័ត៌មានពេញនិយម