ព័ត៌មានអន្ដរជាតិ
ឈឺ កជាងមួយឆ្នាំ ពេលទៅពិនិត្យឃើញរឿងមិននឹកស្មានដល់ (មានវីដេអូ)
គ្រូពេទ្យបានយកឈ្លើងជញ្ជក់ឈាមចេញពីបំពង់ខ្យល់របស់ក្មេងប្រុសតូចម្នាក់បន្ទាប់ពីរូបគេឈឺបំពង់កអស់រយៈពេលជាងមួយឆ្នាំមកហើយ។
ក្មេងប្រុសអាយុ៥ឆ្នាំមកពីទីក្រុង Lincang ភាគខាងត្បូងប្រទេសចិនបានត្អូញត្អែរអំពីការឈឺបំពង់ករ៉ាំរ៉ៃ ដកដង្ហើមខ្លីនិងស្រមុកខ្លាំងនៅពេលយប់។
នៅពេលទទួលការព្យាបាលលើកចុងក្រោយនៅមន្ទីរពេទ្យក្នុងតំបន់មួយ គ្រូពេទ្យបានរកឃើញឈ្លើងនៅជាប់ក្នុងបំពង់ករបស់ក្មេងប្រុសនោះ។
វីដេអូនៅខាងក្នុងបន្ទប់វះកាត់បានបង្ហាញវេជ្ជបណ្ឌិតនិងបុគ្គលិកពេទ្យស៊កឧបករណ៍មួយចូលក្នុងបំពង់ករបស់ក្មេងប្រុសមុនពេលពួកគេដកឈ្លើងប្រវែងជាង៧សង់ទីម៉ែត្រចេញ។
ប៉ារ៉ាស៊ីតមានជីវិតនេះត្រូវបានគេឃើញមានចលនា ភ្លាមៗនៅពេលវាត្រូវបានយកចេញពីរាងកាយរបស់ក្មេងប្រុស។
វេជ្ជបណ្ឌិតបានណែនាំថា ឈ្លើងនេះប្រហែលជាចូលក្នុងបំពង់ខ្យល់របស់ក្មេងប្រុសដោយសារការផឹកទឹកមិនស្អាតហើយបានក្រើនរំលឹកដល់កុមារទាំងអស់កុំឲ្យផឹកទឹកកខ្វក់។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា វាកម្រណាស់សម្រាប់សត្វឈ្លើងដែលអាចរស់នៅក្នុងរាងកាយមនុស្សបានយូរបែបនេះ។
អង្គការសុខភាពពិភពលោកបានប៉ាន់ប្រមាណថា ប្រហែល៨០ភាគរយនៃជំងឺរបស់មនុស្សដូចជាជំងឺរលាកថ្លើមប្រភេទ A, ជំងឺគ្រុនស្វិតដៃជើងនិងអាសន្នរោគគឺបណ្តាលមកពីការផឹកទឹកកខ្វក់៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង