ជនអន្តោប្រវេសន៍ធ្វើដំណើរតាមទូកទៅអង់គ្លេសតែត្រូវជួបព្យុះ លិចស្លាប់ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានអន្ដរជាតិ

ជនអន្តោប្រវេសន៍ធ្វើដំណើរតាមទូកទៅអង់គ្លេសតែត្រូវជួបព្យុះ លិចស្លាប់

Published

on

មនុស្សពេញវ័យពីរនាក់និងកុមារពីរនាក់បានស្លាប់បន្ទាប់ពីទូកដឹកជនអន្តោប្រវេសន៍លិចនៅឆ្នេរសមុទ្រភាគខាងជើងប្រទេសបារាំងអំឡុងពេលមានព្យុះខណៈព្យាយាមឆ្លងកាត់ច្រក Channel ឆ្ពោះទៅកាន់ចក្រភពអង់គ្លេស។

ប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះដ៏ធំមួយបានចាប់ផ្តើមបន្ទាប់ពីទូកនេះត្រូវបានគេមើលឃើញស្ថិតក្នុងស្ថានភាពលំបាកនៅជិតទីក្រុង Dunkirk។

កុមារពីរនាក់អាយុ៥និង៨ឆ្នាំហើយបុរសម្នាក់និងស្ត្រីម្នាក់ដែលគេជឿថាមកពីប្រទេសអ៊ីរ៉ង់បានស្លាប់។ មនុស្ស១៥នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ទូកនេះត្រូវបានកាណូតដែលធ្វើដំណើរឆ្លងកាត់មួយគ្រឿងប្រទះឃើញនៅចម្ងាយប្រហែល២គីឡូម៉ែត្រពីឆ្នេរសមុទ្របារាំងនៅម៉ោងប្រហែល០៩និង៣០នាទីព្រឹក (ម៉ោងក្នុងស្រុក) ហើយបានជូនដំណឹងដល់អាជ្ញាធរបារាំង។

នាវាបារាំង៤គ្រឿង ឧទ្ធម្ភាគចក្រប៊ែលហ្សិក១គ្រឿងនិងទូកនេសាទបារាំងមួយគ្រឿងបានចូលរួមជួយសង្គ្រោះហើយប្រតិបត្តិការស្វែងរកមនុស្សនៅក្នុងទឹកបានបន្តអស់រយៈពេលជាច្រើនម៉ោង។

ការស៊ើបអង្កេតមួយបានធ្វើឡើងដោយរដ្ឋអាជ្ញាសាធារណៈក្នុងទីក្រុង Dunkirk ដើម្បីព្យាយាមកំណត់ពីមូលហេតុនៃការលិចនេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម