ព័ត៌មានអន្ដរជាតិ
ផ្ទុះភាពចលាចលក្នុងទីក្រុង Philadelphia បន្ទាប់ពីប៉ូលិសបាញ់សម្លាប់បុរសស្បែកខ្មៅ
ប៉ូលិសនិងឆ្មាំជាតិជាច្រើននាក់ទៀតកំពុងត្រូវបានដាក់ពង្រាយនៅទីក្រុង Philadelphia ខណៈអាជ្ញាធរនិយាយថា ពួកគេខ្លាចភាពចលាចលជាបន្តទៀតបន្ទាប់ពីប៉ូលិសបាញ់សម្លាប់បុរសស្បែកខ្មៅម្នាក់។
ក្រុមមន្រ្តីបាននិយាយថា កងកម្លាំងចំនួន៣០នាក់បានរងរបួសក្នុងការប៉ះទង្គិចពេលយប់ជាមួយក្រុមអ្នកតវ៉ា។
ប៉ូលិសនិយាយថា ក្រុមមន្រ្តីបានបើកការបាញ់ប្រហារទៅលើលោក Walter Wallace អាយុ២៧ឆ្នាំនៅពេលដែលគាត់មិនអើពើនឹងបញ្ជាឲ្យទម្លាក់កាំបិតដែលគាត់កំពុងកាន់។
អភិបាលក្រុងលោក Jim Kenney បានឲ្យដឹងថា វីដេអូនៃការបាញ់ប្រហារកាលពីថ្ងៃចន្ទបានបង្ហាញនូវសំណួរពិបាកៗដែលត្រូវតែឆ្លើយ។
លោកអភិបាលក្រុងមិនបានបញ្ជាក់លម្អិតទេប៉ុន្តែបាននិយាយថា លោកកំពុងទន្ទឹងរង់ចាំដំណោះស្រាយដែលមានល្បឿនលឿននិងមានតម្លាភាពសម្រាប់យុត្តិធម៌ដល់លោក Wallace ក្រុមគ្រួសាររបស់គាត់ មន្ត្រីនិងសម្រាប់ទីក្រុង Philadelphia។
ជាមួយគ្នានេះដែរ ស្នងការប៉ូលិសក្រុង Philadelphia លោកស្រី Danielle Outlaw បាននិយាយថា លោកស្រីបានទៅដល់កន្លែងកើតហេតុហើយបានដឹងអំពីអារម្មណ៍ខឹងសម្បាក្នុងសហគមន៍។
ការស៊ើបអង្កេតលើឧប្បត្តិហេតុនេះកំពុងធ្វើឡើង។
ការតវ៉ាទ្រង់ទ្រាយធំបានផ្ទុះឡើងនៅទីក្រុង Philadelphia កាលពីដើមឆ្នាំនេះបន្ទាប់ពីប៉ូលិសបានសម្លាប់លោក George Floyd ក្នុងទីក្រុង Minneapolis នៃរដ្ឋ Minnesota។ វីដេអូបង្ហាញពីប៉ូលិសស្បែកសលោក Derek Chauvin លុតជង្គង់លើកញ្ចឹងក Floyd ខណៈគាត់និយាយម្តងហើយម្តងទៀតថា គាត់មិនអាចដកដង្ហើមបានទេ។
មរណភាពរបស់ Floyd បានបង្កឲ្យមានបាតុកម្មនៅជុំវិញពិភពលោកប្រឆាំងនឹងការរើសអើងជាតិសាសន៍និងភាពសាហាវព្រៃផ្សៃរបស់ប៉ូលិស៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង