Connect with us

ព័ត៌មានអន្ដរជាតិ

Molave ជាព្យុះទីហ្វុងខ្លាំងបំផុតដែលវាយប្រហារប្រទេស វៀតណាម ក្នុងឆ្នាំនេះ

បានផុស

នៅ

Molave ​​បានក្លាយជាព្យុះទីហ្វុងខ្លាំងបំផុតដែលវាយប្រហារប្រទេសវៀតណាមក្នុងឆ្នាំនេះហើយត្រូវបានគេព្យាករណ៍ថា នឹងបង្កឲ្យមានការបាក់ដីនៅក្នុងខេត្តភាគកណ្តាលនៅថ្ងៃពុធនេះ។

លោក Mai Van Khiem នាយកមជ្ឈមណ្ឌលព្យាករណ៍ឧតុនិយមជាតិបាននិយាយថា ត្រឹមម៉ោង៨ព្រឹកថ្ងៃអង្គារ ព្យុះនេះស្ថិតនៅចម្ងាយ២១២គីឡូម៉ែត្រភាគឦសានកោះ Song Tu Tay ក្នុងប្រជុំកោះ Spratly របស់ប្រទេសវៀតណាម។

ល្បឿនខ្យល់ជាមធ្យមគឺ១៣៥ទៅ១៦៥គីឡូម៉ែត្រក្នុងមួយម៉ោងនិងមានខ្យល់កន្រ្តាក់ដល់ទៅ២២០គីឡូម៉ែត្រក្នុងមួយម៉ោង។

ព្យុះ Molave នឹងធ្វើដំណើរទៅភាគពាយព្យក្នុងរយៈពេល២៤ម៉ោងក្រោយហើយត្រឹមម៉ោង៧ព្រឹកថ្ងៃពុធ ព្យុះនេះនឹងស្ថិតនៅតំបន់សមុទ្រចន្លោះទីក្រុង Da Nang ភាគកណ្តាលនិងខេត្ត Phu Yen ភាគកណ្តាលឆៀងខាងត្បូង។

ព្យុះទីហ្វុងនេះនឹងបង្កឲ្យមានការបាក់ដីនៅចន្លោះទីក្រុង Da Nang និងខេត្ត Phu Yen។ 

លោក Khiem បានបញ្ជាក់ថា “នេះជាព្យុះខ្លាំងបំផុតដែលជះឥទ្ធិពលដល់ប្រទេសវៀតណាមក្នុងឆ្នាំនេះដែលបណ្តាលឲ្យមានខ្យល់បក់ខ្លាំងនិងធ្វើឲ្យមានរលកសមុទ្រធំៗ”។

នៅតាមបណ្តោយឆ្នេរសមុទ្រពី Da Nang ដល់ Phu Yen ទឹករលកនឹងមានកម្ពស់រហូតដល់ទៅ៨ម៉ែត្រខណៈកម្ពស់ទឹកសមុទ្រនឹងកើនឡើងដល់មួយម៉ែត្រហើយនឹងជន់លិចតំបន់ឆ្នេរជាច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ខែតុលា ភ្លៀងធ្លាក់ខ្លាំងកម្រិត៥០០ទៅ៧០០មីល្លីម៉ែត្រនឹងវាយប្រហារខេត្ត Nghe An, Ha Tinh និង Quang Binh។

អាជ្ញាធរវៀតណាមបាននិងកំពុងជម្លៀសប្រជាជនជិត១.៣លាននាក់ខណៈខ្លួនរងឥទ្ធិពលនៃព្យុះទីហ្វុង Molave នេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Tuoi Tre​ News

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម