ថៃ បន្តដាក់ច្បាប់ក្នុងគ្រាអាសន្នដោយសារជំងឺកូវីដ១៩រហូតដល់ចុងខែវិច្ឆិកា – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានអន្ដរជាតិ

ថៃ បន្តដាក់ច្បាប់ក្នុងគ្រាអាសន្នដោយសារជំងឺកូវីដ១៩រហូតដល់ចុងខែវិច្ឆិកា

Published

on

ប្រទេសថៃបានពង្រីកវិធានការគ្រាអាសន្នស្តីពីជំងឺរាតត្បាតកូវីដ១៩រហូតដល់ចុងខែវិច្ឆិកា។

គណៈរដ្ឋមន្រ្តីដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃពុធនេះបានអនុម័តលើការពន្យាពេលមួយខែទៀតដល់ថ្ងៃទី៣០ខែវិច្ឆិកាតាមការស្នើសុំដោយមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ (CCSA)។

ច្បាប់គ្រាអាសន្នដែលដាក់នៅទូទាំងប្រទេសនេះត្រូវបានពន្យារពេល៨ខែជាប់ៗគ្នាមកហើយ។

មុននេះ លោក ប្រាយុទ្ធ បាននិយាយថា គ្មានច្បាប់ណាផ្សេងទៀតដែលអាចផ្តល់នូវវិធានការប្រឆាំងជំងឺរាតត្បាតនិងសុវត្ថិភាពសុខភាពសាធារណៈឲ្យមានប្រសិទ្ធភាពនិងរហ័សដូចច្បាប់គ្រាអាសន្ននេះទេ។

គិតត្រឹមពេលនេះ ប្រទេសថៃបានរាយការណ៍ថាមានករណីឆ្លងវីរុសកូរ៉ូណាសរុប៣,៧៥៩ករណីហើយមានមនុស្សស្លាប់ចំនួន៥៩នាក់ខណៈអ្នកជំងឺ៣,៥៦១នាក់បានជាសះស្បើយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Xinhua

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ2 hours ago

ប្រជាកសិករ​កំពុង​ប្រមូល​ផល​ម្ទេស​អាចម៍​សត្វ​លក់​ បាន​ចំណូល​គួរ​សម​ក្នុងចំណោម​ផលដំណាំ ផ្សេងទៀត

ព័ត៌មានជាតិ2 hours ago

ក្រសួង​ជំនាញ​សម្រេច ដាក់​សេចក្ដីព្រាង​ព្រះរាជក្រឹត្យ ស្ដីពី​ការបន្ធូរបន្ថយ និង​លើកលែងទោស​ទៅ​សម្តេច​តេ​ជោ

ព័ត៌មានជាតិ3 hours ago

ព្រឹក​នេះ​ តុលាការ​កាត់ទោស​អតីត​ថ្នាក់ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​៩​នាក់​ពី​ បទ​ឧបឃាត

ព័ត៌មានជាតិ3 hours ago

ក្រសួង​ប្រៃសណីយ៍ ​បន្ត​លុប​អាជ្ញា​ប័ណ្ណ​ចំនួន​៣​បន្ថែម​ទៀត

ព័ត៌មានជាតិ4 hours ago

ទទួល​ភារកិច្ច​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន ភ្លាម​អាវុធហត្ថ​ដឹកជញ្ជូន​ម៉ាស​ឆ្ពោះទៅកាន់​ឃ្លាំង​ស្តុក​របស់​ក្រសួងសុខាភិបាល

ព័ត៌មានពេញនិយម