Connect with us

ព័ត៌មានអន្ដរជាតិ

រូបភាពផ្កាយរណបបង្ហាញពីការសាងសង់នៅទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់

បានផុស

នៅ

រូបភាពផ្កាយរណបដែលចេញផ្សាយនៅថ្ងៃពុធបានបង្ហាញថា ប្រទេសអ៊ីរ៉ង់បានចាប់ផ្តើមការសាងសង់នៅឯរោងចក្រនុយក្លេអ៊ែរ Natanz របស់ខ្លួនស្របពេលទីភ្នាក់ងារនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិបានទទួលស្គាល់ថា ទីក្រុងតេអេរ៉ង់កំពុងសាងសង់រោងចក្រដំឡើងម៉ាស៊ីនបំបែកធាតុវីលីនដ៏ទំនើបនៅក្រោមដីបន្ទាប់ពីរោងចក្រចុងក្រោយរបស់ខ្លួនបានផ្ទុះក្នុងការវាយប្រហារកាលពីរដូវក្តៅមុន។

ការសាងសង់នេះបានកើតឡើងខណៈសហរដ្ឋអាមេរិកជិតដល់ថ្ងៃបោះឆ្នោតដោយលោកប្រធានាធិបតី Donald Trump បានធ្វើយុទ្ធនាការដាក់សម្ពាធអតិបរមាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុទ្ធនាការរបស់លោកបាននាំឲ្យទីក្រុងតេអេរ៉ង់បោះបង់ចោលរាល់ដែនកំណត់នៃកម្មវិធីបរមាណូរបស់ខ្លួនប៉ុន្តែលោក Joe Biden បានបង្ហាញឆន្ទៈក្នុងការវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងនេះវិញ។ លទ្ធផលនៃការបោះឆ្នោតទំនងជានឹងសម្រេចថាតើវិធីសាស្រ្តណាដែលអាមេរិកនឹងប្រកាន់យក។ ភាពតានតឹងរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកស្ទើរតែបង្កឲ្យមានសង្គ្រាមទៅហើយនៅដើមឆ្នាំនេះ។

រូបភាពពីក្រុមហ៊ុន Planet Labs ដែលមានមូលដ្ឋាននៅទីក្រុង San Francisco បានបង្ហាញថា ចាប់តាំងពីខែសីហាមក ប្រទេសអ៊ីរ៉ង់បានកសាងផ្លូវថ្មីឬជួសជុលផ្លូវនៅភាគខាងត្បូងទីក្រុង Natanz ឆ្ពោះទៅអ្វីដែលក្រុមអ្នកវិភាគជឿជាក់ថាជា អតីតកន្លែងបាញ់កាំភ្លើងរបស់កងកម្លាំងសន្តិសុខនៅរោងចក្រចម្រាញ់ប្រេង។ រូបភាពផ្កាយរណបមួយកាលពីថ្ងៃចន្ទបានបង្ហាញពីទីតាំងដែលត្រូវឈូសឆាយជាមួយនឹងអ្វីដែលមើលទៅដូចជាឧបករណ៍សំណង់នៅទីនោះ។

ក្រុមអ្នកវិភាគមកពីមជ្ឈមណ្ឌល James Martin សម្រាប់ការសិក្សាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរនៅវិទ្យាស្ថានសិក្សាអន្តរជាតិ Middlebury បាននិយាយថា ពួកគេជឿជាក់ថា ទីតាំងនោះកំពុងធ្វើការឈូសឆាយ។

ស្របពេលជាមួយគ្នានោះ បេសកកម្មរបស់អ៊ីរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ AP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម