Connect with us

ព័ត៌មានអន្ដរជាតិ

អូបាម៉ា៖ ជនផ្តាច់ការចង់ឲ្យ Trump ឈ្នះឆ្នោត ព្រោះ​ពួក​គេ​នឹងទទួល​បានអ្វី​ពួក​គេចង់​បាន!

បានផុស

នៅ

អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បាន​រិះគន់ចំៗទៅ​កាន់​ប្រធានាធិបតី ដូណាល់​ ត្រាំ ពាក់​ព័ន្ធ​ការ​គោលនយោបាយ​ដែល​គេ​មើល​ឃើញ​ថា កំពុង​ក្រសោប​យកជន​ផ្តាច់ការ រាប់បញ្ចូល​ទាំង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន និង​ថែម​ទាំង​ផ្តល់​ឲ្យ​ជន​ផ្តាច់ការ​ទាំង​នោះ គ្រប់​យ៉ាងពួក​គេ​ចង់​បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំឡុង​ពេល​ថ្លែង​ទៅ​កាន់​អ្នក​គាំ​ទ្រ​ ដើម្បី​កៀងគរប្រជាប្រិយភាពសម្រាប់​បេក្ខភាព​ប្រធានាធិបតីមក​ពី​គណបក្សប្រជាធិបតេយ្យ លោក ចូ ប៊ីដិន លោក អូបាម៉ា និយាយថា “តើអ្នក​ទាំង​អស់គិត​ថា គាត់កំពុង​គាំទ្រ​ដល់​ជន​ផ្តាច់​ការ​ដែរអត់?”។

ការ​បញ្ចេញ​ប្រតិកម្ម​ប្រឆាំង​លោក ត្រាំ ពីសំណាក់​អតីតប្រធានាធិបតី​ស្បែក​ខ្មៅ​រូប​នេះ ធ្វើ​ឡើងក្រោយ​លោក ត្រាំ អះអាង​ថា លោកមើលច្បាស់ “គោលនយោបាយ” លោក គីម ជុងអ៊ុន ក៏ដូច​ជា​ប្រធានាធបិតី​រុស្ស៊ី វ្ល៉ាទីមៀ ពូទីន ប្រធានធិបតីចិន ស៊ី ជីនពីង និង​មេដឹកនាំ ៤០ប្រទេស​ផ្សេង​ទៀត ខណៈ​លោក ប៊ីដិន គ្រាន់ជាមនុស្ស​គ្មាន​សមត្ថភាព មិន​អាច​ដោះ​ស្រាយ​កិច្ចការងារ​ជាមួយ​ពួក​គេ​ទាំង​នោះ​បាន​ទេ។

ត្រាំ ថែម​ទាំង​អះអាង​ថា មេដឹកនាំ​ធំៗ​ទាំង​នោះ មិន​ចង់​ធ្វើ​ការ​ជាមួយ​លោក ប៊ីដិន នោះ​ឡើយ ប៉ុន្តែ​ពួក​គេ​ចង់​ធ្វើ​ការ​ជាមួយ​ខ្ញុំ ដោយ​សង្ឃឹម​ថា​ខ្ញុំ​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​អាណត្តិថ្មី​នេះ ព្រោះ​ថាពួកគេ​មិន​ចង់​ធ្វើ​ការ​ជាមួយ​ក្រុម​មនុស្ស​ល្មោភ​ដេក​គ្រប់​ពេល​នោះ​ឡើយ។

ជាការ​ឆ្លើយ​តប ថ្លែងក្នុង​យុទ្ធនាការ​ឃោសនា​ជាមួយលោក ប៊ីដិន នៅ​ឯទីក្រុង Orlando រដ្ឋ Florida លោក​អូបាម៉ា បាន​ទទួល​ស្គាល់​ថា លោក ត្រាំ​ និយាយ​ត្រូវ លោកថា “ពួកយើងដឹង ពួកគេចង់​ធ្វើ​ការ​ជាមួយលោក ព្រោះ​ ៤ឆ្នាំមកនេះ លោក​ផ្តល់​អ្វី​ដែល​ពួក​គេ​ចង់​បាន ទៅ​ឲ្យ​ពួក​គេ។ រឿង​នេះ ពួក​គេ​ច្បាស់ជា​ចង់​ឲ្យ​លោក​ឈ្នះ​មិន​ខាន៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Korea Times

អត្ថបទពាក់ព័ន្ធ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១ ម៉ោង មុន

ពិធី​បើក​ការ​ប្រកួត​តេក្វាន់ដូ ITF៖ ឯកឧត្ដម​ ហ៊ុន​ ម៉ានី កីឡាជាស្ពានដ៏សំខាន់ក្នុងការរក្សាទំនាក់ទំនង

ព័ត៌មានជាតិ១ ម៉ោង មុន

ភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រក​ព្រំដែនកម្ពុជា-ថៃមួយចំនួន​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

IDF៖ អ៊ីស្រាអែល​ជិត​សម្រេច​​គោលដៅ​គ្រប់គ្រង៧៥%នៃ​តំបន់​ហ្គាហ្សា

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ពលរដ្ឋនៅខណ្ឌដង្កោម្នាក់ បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម ហើយមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបានយកទៅប្រើប្រាស់ខុសច្បាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

អតីតទីប្រឹក្សាសម្តេចតេជោ ប្រតិកម្មចំពោះ​គ្រឹះស្ថានបោះពុម្ពថៃ (នគរណាខន)

Sokha Hotels

ព័ត៌មានពេញនិយម