Connect with us

ព័ត៌មានអន្ដរជាតិ

​​ដុត​សាក​សព​ខ្លា ៦ ក្បាល ដែល​ងាប់​នៅ​ក្នុង​សួនសត្វ ​

បានផុស

នៅ

​​សត្វ​ខ្លា ចំនួន ៦ ក្បាល  ដែលក្នុងនោះ  មាន ៤ ក្បាល ជាខ្លាចំណាស់  និង ២ ក្បាលទៀត  ជាខ្លាជំទង់  ដែល​បាន​ងាប់​នៅក្នុងសួនសត្វមួយកន្លែងក្នុងប្រទេសថៃ  ត្រូវបានក្រុម​អភិរក្ស​សត្វព្រៃ  រួមជាមួយ​អង្គភាព​ពាក់ព័ន្ធ  បានដុត​កម្ទេច​ចោល​  និងមិន​អនុញ្ញាត​ឲ្យ​យកចំណែកណាមួយ នៃរាងកាយ​​ទៅ​លក់​នៅ​លើទី​ផ្សារ​ងងឹតទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីដុតសាកសពខ្លា ទាំង​៦​ក្បាលនេះ  បានធ្វើឡើង កាលពីថ្ងៃទី ២៨  ខែ​តុលា  ឆ្នាំ​២០២០  វេលា​ម៉ោង ១១និង ៣០ នាទី  ថ្ងៃត្រង់  នៅក្បែសួនសត្វ សិរី រ៉ាតឆា  ក្នុងភូមិសាស្ត្រ  ខេត្តឈុនបុរី  ប្រទេសថៃ  ដែល​នេះ​គឺជាលើកដំបូងហើយ  ក្នុងការដុតកម្ទេចសាកសពសត្វខ្លា  ដែលជាសត្វកម្រ  និងជិតផុតពូជ ក្រោម​ការ​ត្រួតពិនិត្យ  របស់​ក្រុម​ការងារ​អភិរក្ស​សត្វព្រៃ  និង​ក្រុម​ការងារ ឧទ្យានជាតិ ។

យោង​តាម​របាយការណ៍ របស់​អាជ្ញាធរ បានឲ្យដឹងថា  ក្នុងចំណោមសត្វខ្លាទាំង ៦ ក្បាល  គឺ​មាន ៤ ក្បាល  ជាខ្លាងាប់ ដោយសារចាស់ជរា  និងសាកសពខ្លាជំទង់ ២ ក្បាលទៀត  គឺងាប់​ដោយ​សារ        ជំងឺ  ដោយសត្វខ្លានីមួយៗមានបំពាក់​​ស្លាកលេខយ៉ាងត្រឹមត្រូវ  ហើយក៏​ជាសត្វ​កម្រ នៅក្នុងចំណោមពូជខ្លាទាំង ៥ ប្រភេទ  ដែលត្រូវបានក្រុមអភិរក្សកំពុងយកចិត្តទុក​ដាក់​ក្នុង​ការការពារ  ព្រោះពពួកសត្វប្រភេទនេះ  ត្រូវបានគេសម្លាប់យកបំណែកនៃរាងកាយ  ទៅលក់​នៅ​លើទីផ្សារសត្វព្រៃ  ឬក៏នៅលើទីផ្សារងងឹត  ដោយសារតែបច្ចុប្បន្នពពួកសត្វប្រភេទនេះ​កំពុង​ពេញនិយមយ៉ាងខ្លាំង  នៅក្នុងទ្វីបអាសុី  ដោយវាមានតម្លៃខ្ពស់  បន្ទាប់ពីភ្លុកដំរី ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម