Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! ស្ត្រីម្នាក់ត្រូវបានកាត់ក្បាល និងអ្នកផ្សេងទៀតត្រូវចាក់សម្លាប់ក្នុងការវាយប្រហារថ្មីនៅប្រទេសបារាំង

បានផុស

នៅ

យ៉ាងហោចណាស់មនុស្ស ៣ នាក់ត្រូវបានសម្លាប់ ក្នុងនោះស្ត្រីម្នាក់ត្រូវបានកាត់ក្បាល បន្ទាប់ពីមានការវាយប្រហារដោយកាំបិតនៅឯព្រះវិហារមួយនៅទីក្រុង Nice ភាគខាងត្បូងនៃប្រទេសបារាំង ។

ទន្ទឹមនោះមនុស្សជាច្រើនទៀតក៏បានរងរបួសផងដែរនៅក្នុងអ្វីដែលអភិបាលក្រុងបារាំងនិយាយថាមើលទៅដូចជាឧប្បត្តិហេតុភេរវកម្ម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលក្រុងលោក Christian Estrosi បាននិយាយថា ការវាយប្រហារនេះបានកើតឡើងនៅខាងក្នុងព្រះវិហារ Notre-Dame នៅកណ្តាលទីក្រុង Nice នៅថ្ងៃព្រហស្បតិ៍នេះ ហើយជនរងគ្រោះម្នាក់ត្រូវបានកាត់ក្បាល ខណៈដែលសមត្ថកិច្ចក៏បានចាប់ខ្លួនជនសង្ស័យផងដែរ ។

គួរបញ្ជាក់ថា ការវាយប្រហារនេះកើតឡើងប្រហែល ២ សប្តាហ៍ បន្ទាប់ពីគ្រូជនជាតិបារាំងម្នាក់ត្រូវបានគេកាត់ក្បាលនៅខាងក្រៅសាលារបស់គាត់នៅជាយក្រុងប៉ារីស ៕

ប្រែសម្រួលដោយ ​៖ ជីវ័ន្ត

ប្រភព ៖ Independent

ចុចអាន ៖ ជនអន្តោប្រវេសន៍ធ្វើដំណើរតាមទូកទៅអង់គ្លេសតែត្រូវជួបព្យុះ លិចស្លាប់

ចុចអាន ៖ លោក Macron ថា ជំងឺកូវីដ ១៩ នឹងបន្តលងបន្លាចពិភពលោករហូតដល់ពាក់កណ្ដាលឆ្នាំក្រោយ ក្រោយករណីឆ្លងក្នុងប្រទេសកើនឡើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម