Connect with us

ព័ត៌មានអន្ដរជាតិ

មិនទាន់អស់ទេ! ឥណ្ឌាបាញ់សាកល្បងមីស៊ីលប្រឆាំងនាវាថ្មីមួយទៀត

បានផុស

នៅ

ឥណ្ឌាបានបាញ់សាកល្បងមីស៊ីលមួយទៀត នៅពេលប្រទេសនេះបង្កើនកម្មវិធីសាកល្បងយោធារបស់ខ្លួន ចំពេលមានភាពតានតឹងកំពុងបន្តជាមួយប្រទេសចិន ។ មីស៊ីលប្រឆាំងនាវាមួយនេះបានបាញ់ចំគោលដៅដែលបានកំណត់ ហើយបណ្ដាលឲ្យនាវាផ្ទុះឆេះ និងខូចខាតយ៉ាងធ្ងន់ធ្ងរ ។

កាលពីថ្ងៃសុក្រ មីស៊ីលប្រភេទ KH-35 Uran មួយគ្រាប់ត្រូវបានបាញ់សាកល្បងចេញពីនាវា INS Kora ដោយបានវាយប្រហារនាវារុករករ៉ែ INS Cannanore នៅឈូងសមុទ្រ Bengal ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមកងទ័ពជើងទឹកឥណ្ឌាបានឲ្យដឹងថា ការបាញ់សាកល្បងនេះត្រូវបានធ្វើឡើងនៅចម្ងាយអតិបរមា ហើយមីស៊ីលនេះបានបង្ហាញពីភាពត្រឹមត្រូវច្បាស់លាស់នៃគោលដៅដែលបានកំណត់ ហើយបានបណ្ដាលឲ្យនាវាផ្ទុះឆេះក្នុងអណ្ដាតភ្លើង ។ កងទ័ពជើងទឹកបានចែករំលែករូបថតនៃសមយុទ្ធបាញ់គ្រាប់ពិត និងនាវាដែលខូចនៅលើបណ្តាញសង្គមដែលបង្ហាញពីការត្រៀមខ្លួនប្រយុទ្ធរបស់ឥណ្ឌានៅលើសមុទ្រធំៗ ។

មីស៊ីល KH-35 ដែលរចនាឡើងដោយសូវៀតមួយនេះត្រូវបានអនុម័តដោយកងកម្លាំងប្រដាប់អាវុធឥណ្ឌាចាប់តាំងពីឆ្នាំ ១៩៩៦ មកម្ល៉េះ ។ មីស៊ីលនេះត្រូវបានបាញ់ចេញពីនាវាចម្បាំងធុនតូចមួយគ្រឿងក្នុងចំណោម ៥ គ្រឿងដែលបច្ចុប្បន្នកំពុងធ្វើសកម្មភាពនៅក្នុងកងនាវាចរឥណ្ឌា ។

នេះគឺជាការបាញ់សាកល្បងជាសាធារណៈលើកទី ២ នៃមីស៊ីល KH-35 ក្នុងខែនេះ ខណៈដែលកាលពីថ្ងៃសុក្រកងទ័ពជើងទឹកក៏បានបាញ់មីស៊ីល KH-35 ពីនាវា INS Prabal ហើយបានកម្ទេចនាវាជំនាន់មុន Godavari ក្នុងសមុទ្រអារ៉ាប់ ។

គួរបញ្ជាក់ថា ក្នុងរយៈពេល ២ ខែកន្លងមកនេះប្រទេសឥណ្ឌាបានធ្វើការបាញ់សាកល្បងកាំជ្រួចមីស៊ីលជាង ១០ លើកក្នុងនោះមានមីស៊ីល Nirbhay មីស៊ីលល្បឿនលឿនជាងសម្លេង Shaurya និងកាំជ្រួចមីស៊ីលប្រឆាំងរថក្រោះឈ្មោះ Nag ជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ (មានវីដេអូ) ៖ ឥណ្ឌាបញ្ចប់ការបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលប្រឆាំងរថក្រោះជំនាន់ទី ៣ របស់ខ្លួន

ចុចអាន ៖ (មានវីដេអូ) ៖ កងនាវាចរឥណ្ឌាបង្ហាញពីការបាញ់មីស៊ីលពន្លិចនាវាសត្រូវ អំឡុងពេលសមយុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម