Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេសប្រកាសបិទប្រទេស៤សប្តាហ៍ទៀតដោយសារកូវីដ១៩

បានផុស

នៅ

លោកនាយករដ្ឋមន្រ្តី Boris Johnson បានប្រកាសបិទប្រទេសអង់គ្លេសជាលើកទី២ដើម្បីការពារគ្រោះមហន្តរាយខាងវេជ្ជសាស្ត្រនិងសីលធម៌លើសេវាកម្មសុខភាពជាតិ (NHS)។

លោកនិយាយថា បុណ្យណូអែលឆ្នាំនេះប្រហែលជាខុសគ្នាខ្លាំងប៉ុន្តែលោកសង្ឃឹមថា ការចាត់វិធានការឥឡូវនេះនឹងមានន័យថា ក្រុមគ្រួសារអាចជួបជុំគ្នាបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្តថា ហាងស្រា ភោជនីយដ្ឋាន ក្លិបហាត់ប្រាណនិងហាងមិនចាំបាច់នានានឹងត្រូវបិទ​រយៈពេល៤សប្តាហ៍ ចាប់ពីថ្ងៃព្រហស្បតិ៍ទៅ។ ប៉ុន្តែមិនដូចការរឹតបន្តឹងកាលពីនិទាឃរដូវទេ សាលារៀន​ មហាវិទ្យាល័យនិងសាកលវិទ្យាល័យនៅតែអាចបើកទ្វារបាន។

លោកបន្ថែមថា ក្រោយថ្ងៃទី២ខែធ្នូ ការរឹតបន្តឹងនឹងត្រូវបានបន្ធូរបន្ថយហើយតំបន់នានានឹងវិលត្រឡប់ទៅរកប្រព័ន្ធស្មើភាពគ្នាវិញ។

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson

ក្រោមការរឹតត្បិតថ្មីនេះមានដូចជា៖

  • ពលរដ្ឋត្រូវស្នាក់នៅក្នុងផ្ទះលើកលែងតែពួកគេមានហេតុផលជាក់លាក់ក្នុងការចាកចេញដូចជាទៅធ្វើការងារដែលមិនអាចធ្វើពីផ្ទះបាននិងការអប់រំជាដើម។
  • ប្រជាជនក៏ត្រូវបានអនុញ្ញាតឲ្យចាកចេញពីផ្ទះដើម្បីហាត់ប្រាណសម្រាប់ហេតុផលសុខភាព អាហារនិងការដើរទិញឥវ៉ាន់សំខាន់ៗដទៃទៀតនិងផ្តល់ការថែទាំដល់មនុស្សងាយរងគ្រោះឬសម្រាប់ការស្ម័គ្រចិត្តផងដែរ។
  • មិនអនុញ្ញាតឲ្យជួបជុំក្នុងផ្ទះឬនៅក្នុងសួនច្បារឯកជនទេ
  • ប៉ុន្តែបុគ្គលម្នាក់ៗអាចជួបមនុស្សម្នាក់ទៀតមកពីគ្រួសារផ្សេងនៅខាងក្រៅតាមកន្លែងសាធារណៈបាន
  • ហាងស្រា បារ ភោជនីយដ្ឋាននិងការលក់រាយដែលមិនចាំបាច់នៅទូទាំងប្រទេសនឹងត្រូវបិទទ្វារប៉ុន្តែការទិញទំនិញតាមអនឡាញនៅបើកដដែល។
  • កន្លែងលំហែកាយនិងការកម្សាន្តរួមទាំងកន្លែងហាត់ប្រាណក៏នឹងត្រូវបិទផងដែរ
  • ការដ្ឋានសំណង់និងទីតាំងឧស្សាហកម្មនៅតែអាចបើកដំណើរការ
  • កុមារអាចចេញពីផ្ទះមួយទៅផ្ទះមួយបានប្រសិនបើឪពុកម្តាយនៅដាច់ពីគ្នា
  • អ្នកដែលងាយរងគ្រោះខាងសុខភាពត្រូវបានគេស្នើសុំឲ្យមានការប្រុងប្រយ័ត្នជាពិសេស។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេសបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ចំនួន២១,៩១៥ករណីទៀតកាលពីថ្ងៃសៅរ៍ដោយធ្វើឲ្យចំនួនសរុបកើនដល់១,០១១,៦៦០៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

ទោះទណ្ឌកម្ម​ក៏​ទប់​មិន​ឈ្នះ កូរ៉េ​ខាង​ជើង​នៅ​តែ​អាច​លួច​នាំ​ចូល​គ្រឿង​អេឡិចត្រូនិច

សេដ្ឋកិច្ច១៥ នាទី មុន

ស្ថានភាពល្អប្រសើរនៃសេដ្ឋកិច្ចសកល និងតំបន់នឹង​បន្តគាំទ្រ​ការនាំចេញរបស់កម្ពុជា

កីឡា២៧ នាទី មុន

ជើងឯកបាល់ទះនារីពិភពលោក Nations League ចាប់ផ្តើមការប្រកួតថ្ងៃស្អែក

សេដ្ឋកិច្ច២៧ នាទី មុន

បារាំង​​​ទាញ​ការ​វិនិយោគបរទេស​ជាង​​ ១៦ ប៊ីលាន​ដុល្លារ​ពី​​កិច្ច​ប្រជុំ​​ជំនួញ​ប្រចាំ​ឆ្នាំ​«ជ្រើស​រើស​បារាំង​»​

ព័ត៌មានអន្ដរជាតិ៣៨ នាទី មុន

គីម ជុងអ៊ុន បាញ់កាំភ្លើងស៊ីបស៊េរីថ្មី និងបើកបរប្រព័ន្ធមីស៊ីលទំនើប បង្អួតពិភពលោក

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ទីរកសិកម្មខេត្តកែប ច្រានចោលការចោទប្រកាន់ថា មន្រ្តីកាប់សាច់សត្វប្រើសចែកគ្នាដែលងាប់ក្នុងផ្ទះអ្នកស្រុក

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី 

សន្តិសុខសង្គម១ ថ្ងៃ មុន

ឆែកឆេររថយន្តមួយគ្រឿងរកឃើញអាវុធមួយចំនួន ឈានដល់ឃាត់ខ្លួនជនសង្ស័យជនជាតិចិន

សេចក្ដីជូនដំណឹង៣ ថ្ងៃ មុន

ផ្ទុះ​ខ្លាំង​! មិន​ដល់​២៤​ម៉ោង​ផង វីដេអូ Surprise មង្គលការ​អតិថិជន​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដោយ​កញ្ញា​រ៉ា​ប៊ី​មាន​អ្នកទស្សនា​ជិត ៣​លាន​នាក់ Videos Inside

Sokha Hotels

ព័ត៌មានពេញនិយម