ព័ត៌មានអន្ដរជាតិ
ព្យុះទីហ្វុងខ្លាំងបំផុតក្នុងឆ្នាំនេះចូលវាយប្រហារប្រទេស ហ្វីលីពីន ហើយ
ព្យុះទីហ្វុងមានឥទ្ធិពលបំផុតក្នុងឆ្នាំនេះឈ្មោះ Goni បានបង្កឲ្យមានការបាក់ដីនៅប្រទេសហ្វីលីពីនជាមួយនឹងល្បឿនខ្យល់អតិបរមា២២៥គីឡូម៉ែត្រក្នុងមួយម៉ោង។
សេវាកម្មអាកាសធាតុរដ្ឋបាននិយាយថា ព្យុះទីហ្វុងនេះបានវាយប្រហារកោះ Catanduanes នៅថ្ងៃអាទិត្យនេះវេលាម៉ោង៤និង៥០នាទីព្រឹក (ម៉ោងក្នុងស្រុក)។
គេរំពឹងថា ព្យុះនេះនឹងវាយប្រហារកោះ Luzon នៅពេលយប់ដោយឆ្លងកាត់រដ្ឋធានី ម៉ានីល។

មនុស្សជិតមួយលាននាក់ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានអំពីអាកាសធាតុ រដ្ឋបាលសេវាកម្មភូគព្ភសាស្ត្រ រូបវិទ្យានិងតារាសាស្ត្រហ្វីលីពីន (Pagasa) បានព្រមានអំពីទឹកជំនន់ ការបាក់ដីនិងទឹកហូរនាំដីល្បាប់នៅក្នុងតំបន់នានានៃកោះ Luzon ក៏ដូចជានៅកោះ Visayas និង Mindanao ផងដែរ។
ព្យុះទីហ្វុង Goni ឬត្រូវបានគេស្គាល់ថា Rolly នៅក្នុងប្រទេសហ្វីលីពីនគឺជាព្យុះខ្លាំងបំផុតដែលវាយប្រហារប្រទេសនេះចាប់តាំងពីព្យុះទីហ្វុង Haiyan បានសម្លាប់មនុស្សជាង៦,០០០នាក់កាលពីឆ្នាំ២០១៣។

លើកនេះ ការត្រៀមខ្លួនគឺមានភាពស្មុគស្មាញដោយសារតែជំងឺកូវីដ១៩ដែលបានឆ្លងដល់មនុស្ស៣៨០,៧៣៩នាក់រួចទៅហើយនិងបណ្តាលឲ្យមានអ្នកស្លាប់៧,២២១នាក់នៅហ្វីលីពីន។
ប្រមុខការពារស៊ីវិលលោក Ricardo Jalad បាននិយាយថា ប្រជាជនជិតមួយលាននាក់នៅតំបន់ Bicol ភាគខាងកើតកោះ Luzon បានចាកចេញពីផ្ទះរបស់ពួកគេរួចទៅហើយ។
ប្រជាជនកំពុងត្រូវបានជំរុញឲ្យត្រៀមខ្លួនសម្រាប់លទ្ធភាពនៃការជន់លិចនិងការបាក់ដីដែលបណ្តាលមកពីភ្លៀងធ្លាក់ឥតឈប់ឈរនិងខ្យល់បក់ខ្លាំង។

លោក Mark Timbal នៃក្រុមប្រឹក្សាកាត់បន្ថយនិងគ្រប់គ្រងគ្រោះមហន្តរាយជាតិបានប្រាប់ទូរទស្សន៍ក្នុងស្រុក ABS-CBN ថា “ខ្យល់ព្យុះកំពុងបក់បោកមកលើឆ្នេរសមុទ្រខាងកើតរបស់យើង។ យើងកំពុងតាមដានភ្នំភ្លើង Mayon និង Taal ចំពោះលទ្ធភាពនៃលំហូរភក់ដែលអាចកើតមាននៅភ្នំភ្លើង”។
កំពង់ផែនិងអាកាសយានដ្ឋានត្រូវបានបិទហើយសាលារៀន ក្លិបហាត់ប្រាណនិងមជ្ឈមណ្ឌលជម្លៀសដែលគ្រប់គ្រងដោយរដ្ឋាភិបាលកំពុងត្រូវបានប្រើសម្រាប់ជម្រកគ្រាអាសន្ន។
ប្រទេសហ្វីលីពីនត្រូវរងការវាយប្រហារដោយខ្យល់ព្យុះនិងព្យុះទីហ្វុងជាមធ្យម២០ព្យុះក្នុងមួយឆ្នាំ។ មនុស្ស២២នាក់ត្រូវបានសម្លាប់កាលពីសប្តាហ៍មុនដោយសារព្យុះទីហ្វុង Molave៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ