ព័ត៌មានអន្ដរជាតិ
ទ្វីបអឺរ៉ុបកំពុងចលាចលធ្ងន់ធ្ងរដោយសារតែបាតុកម្ម
ការធ្វើបាតុកម្មប្រឆាំងការបិទប្រទេសកាន់តែពុះកញ្ជ្រោលខ្លាំងឡើងៗនៅជុំវិញទ្វីបអឺរ៉ុបខណៈក្រុមអ្នកតវ៉ានៅទីក្រុង Rome បានគប់គ្រាប់បែកភ្លើង ដបនិងដុំថ្មដាក់ប៉ូលិសហើយក៏មានភាពតានតឹងកើនឡើងផងដែរនៅទីក្រុង Barcelona និង Dresden។
កាលពីយប់ថ្ងៃសៅរ៍ក្នុងទីក្រុង Rome, ការអង្គុយតវ៉ានៅទីលាន Campo dei Fiori ដ៏ល្បីល្បាញបានបញ្ចប់ទៅដោយការប៉ះទង្គិចជាមួយប៉ូលិសខណៈមនុស្សមួយចំនួននៅក្នុងហ្វូងបាតុករដែលមានគ្នាពីរបីរយនាក់បានចាប់ផ្តើមគប់ដបនិងផាវមុនពេលត្រូវបានបំបែកដោយប៉ូលិស។
នៅទីក្រុង Barcelona ក្នុងប្រទេសអេស្ប៉ាញ ក្រុមបាតុករបានគប់ដុំថ្មនិងរបស់របរផ្សេងៗដាក់ប៉ូលិសនៅក្នុងរាត្រីទី២នៃភាពចលាចលក្នុងទីក្រុងធំបំផុតទី២របស់ប្រទេសអេស្ប៉ាញមួយនេះ។ អគ្គិភ័យតូចៗក៏បានផ្ទុះឡើងផងដែរនៅពេលបាតុករដុតបន្ទះក្តារ។
ក៏មានការប៉ះទង្គិចគ្នាផងដែរក្នុងរាជធានី Madrid និងទីក្រុងភាគខាងជើង Logroño ដែលនៅទីនោះ មនុស្សចំនួន១៥០នាក់បានវាយប្រហារប៉ូលិសជាមួយដុំថ្ម ដុតកុងតឺន័រនិងចូលលួចក្នុងហាង។
ថ្វីបើមិនសូវតានតឹងដូចនៅកន្លែងផ្សេង ការតវ៉ាក៏បានផ្ទុះឡើងផងដែរក្នុងទីក្រុង Dresden របស់ប្រទេសអាល្លឺម៉ង់ដែលរៀបចំឡើងដោយក្រុមប្រឆាំងការបិទប្រទេស Querdenken 571។
ការតវ៉ាដែលជាឈុតឆាកដដែលៗក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះបានកើតឡើងនៅក្នុងបរិបទនៃវិធានការបិទប្រទេសថ្មីនៅទូទាំងទ្វីបអឺរ៉ុបដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃករណីជំងឺឆ្លងកូវីដ១៩។
ក្នុងប្រទេសអ៊ីតាលី នៅទីក្រុង Naples និង Turin បាតុកម្មបានធ្វើឡើងដើម្បីរិះគន់ការរឹតបន្តឹងថ្មីៗក្នុងគោលបំណងបញ្ឈប់ការកើនឡើងនៃករណីឆ្លងវីរុស។
ពួកគេបានធ្វើឡើងនៅពេលប្រទេសនេះរាយការណ៍ពីការឆ្លងថ្មីចំនួន៣១,៧៥៨ករណីដែលជាកំណត់ត្រាប្រចាំថ្ងៃថ្មី។ ចំនួនអ្នកស្លាប់ថ្មីមានចំនួន២៩៧នាក់។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ Luciana Lamorgese បាននិយាយកាលពីថ្ងៃសៅរ៍ថា បាតុករមួយចំនួនកំពុងស្វែងរកការកេងចំណេញពីភាពអាសន្ននៃមេរោគនេះ។
លោក Lamorgese បានប្រាប់កាសែត Il Foglio ថា “ជាអកុសល មានធាតុផ្សំនៃអំពើហិង្សាជាច្រើនកំពុងព្យាយាមជ្រៀតចូលទៅក្នុងទីលានដើម្បីទាញយកផលប្រយោជន៍ពីភាពចលាចលខាងសង្គមនិងសេដ្ឋកិច្ចក្នុងពេលដ៏លំបាកនេះ”។
ក្នុងនាមជាប្រទេសដំបូងបង្អស់នៅអ៊ឺរ៉ុបដែលរងការវាយប្រហារពីជំងឺរាតត្បាតកាលពីខែមីនា, អ៊ីតាលីបានដាក់វិធានការនៅដាច់ដោយឡែករយៈពេលជាងពីរខែដែលបានបំផ្លាញសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ