Connect with us

ព័ត៌មានអន្ដរជាតិ

អូស្រ្តាលីត្រៀមចាប់ផ្តើមផលិតវ៉ាក់សាំងកូវីដខណៈផែនការចាក់ថ្នាំបង្ការត្រូវបានបង្ហាញ

បានផុស

នៅ

ប្រទេសអូស្រ្តាលីគ្រោងនឹងចាប់ផ្តើមផលិតវ៉ាក់សាំងការពារជំងឺកូវីដ១៩នៅក្នុងខែនេះខណៈរដ្ឋាភិបាលបានបង្ហាញពីផែនការចាក់វ៉ាក់សាំងរបស់ខ្លួន។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Greg Hunt បានប្រាប់កាសែត The Herald Sun ថា វ៉ាក់សាំង Oxford AstraZeneca ទំនងជាចាប់ផ្តើមផលិតដោយក្រុមហ៊ុន CSL នៅក្នុងខែវិច្ឆិកា។

លោក Hunt និយាយថា រដ្ឋាភិបាលក៏គ្រោងនឹងទិញវ៉ាក់សាំងកូវីដចំនួនពីរប្រភេទបន្ថែមទៀតផងដែរដែលនេះមានន័យថា ប្រជាជនអូស្រ្តាលីនឹងទទួលបានវ៉ាក់សាំងបួនប្រភេទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្រ្តីក្រសួងសុខាភិបាលក៏បានបង្ហាញផងដែរថា បុគ្គលិកសុខាភិបាលរួមមានដូចជាវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកានិងបុគ្គលិកថែទាំវ័យចំណាស់ព្រមទាំងអ្នកដែលងាយរងគ្រោះបំផុតផងដែរអាចចាប់ផ្តើមទទួលថ្នាំបង្ការពីខែមីនាទៅ។ បន្ទាប់មកទៀតនឹងជាអ្នកដែលរដ្ឋាភិបាលយល់ថាជា “បុគ្គលិកចាំបាច់” ប៉ុន្តែអាចរួមបញ្ចូលទាំងកម្មករដឹកជញ្ជូននិងគ្រូបង្រៀនផងដែរ។

ប្រជាជនអូស្រ្តាលីផ្សេងទៀតទាំងអស់អាចទទួលបានការចាក់ថ្នាំបង្ការនៅខែបន្តបន្ទាប់ដល់ចុងឆ្នាំ២០២១ចំពេលដែលរដ្ឋាភិបាលសង្ឃឹមថានឹងបើកព្រំដែនអន្តរជាតិឡើងវិញ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលអូស្រ្តាលីលោក Greg Hunt (កណ្តាល)

លោក Hunt បានប្រាប់កាសែតថា “ការរំពឹងទុកគឺថា អ្នករាល់គ្នាដែលស្វែងរកការចាក់វ៉ាក់សាំងនឹងត្រូវទទួលថ្នាំបង្ការបានល្អនៅក្នុងឆ្នាំ២០២១។ គោលដៅរបស់យើងគឺចង់ឲ្យព្រំដែនបើកចំហរក្រោមការទទួលថ្នាំបង្ការនិងការប្រឹក្សាសុខភាពនៅចុងឆ្នាំ២០២១”។

វ៉ាក់សាំងត្រូវបានកំណត់ថានឹងចាក់ដោយឥតគិតថ្លៃហើយមនុស្សម្នាក់ប្រហែលជាតម្រូវឲ្យចាក់ចំនួនពីរដូស។ ដូសទាំងពីរត្រូវបានគេកំណត់ឲ្យចាក់គម្លាត៣០ថ្ងៃពីគ្នា៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ 7news

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម