ស្លាប់២នាក់និងរបួស៥នាក់ក្នុងការចាក់ប្រហារនៅ កាណាដា – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានអន្ដរជាតិ

ស្លាប់២នាក់និងរបួស៥នាក់ក្នុងការចាក់ប្រហារនៅ កាណាដា

Published

on

មនុស្សពីរនាក់ត្រូវបានចាក់សម្លាប់និង៥នាក់ទៀតរងរបួសក្នុងការវាយប្រហារនៅទីក្រុង Quebec នៃប្រទេសកាណាដា។

ប៉ូលិសបានប្រាប់ប្រជាជនឲ្យនៅក្នុងផ្ទះបន្ទាប់ពីបុរសម្នាក់ស្លៀកពាក់ខោអាវសម័យដើមម្នាក់បានវាយប្រហារជនរងគ្រោះជាច្រើននាក់ដោយប្រើអាវុធមុតស្រួចកាលពីយប់ថ្ងៃសៅរ៍ (ត្រូវនឹងពេលថ្ងៃត្រង់នៅប្រទេសកម្ពុជា)។

ក្រុមមន្រ្តីបាននិយាយថា បុរសម្នាក់មានវ័យប្រហែល២៥ឆ្នាំត្រូវបានចាប់ខ្លួនភ្លាមៗបន្ទាប់ពីការវាយប្រហារប៉ុន្តែប្រជាពលរដ្ឋនៅតែត្រូវបានគេប្រាប់ឲ្យស្នាក់នៅខាងក្នុងផ្ទះព្រោះការស៊ើបអង្កេតកំពុងដំណើរការ។

ការវាយប្រហារនេះបានកើតឡើងនៅជុំវិមានរដ្ឋសភាក្នុងសង្កាត់ Old Quebec។

បន្ទាប់ពីការចាប់ខ្លួនជនបង្កហេតុនៅជិតសួនពាណិជ្ជកម្ម Espace 400e បុរសរូបនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនេះ ប៉ូលិសមិនទាន់បញ្ចេញព័ត៌មានលម្អិតអំពីហេតុផលដែលបង្កឲ្យមានការវាយប្រហារនេះទេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម