បុរសម្នាក់បាញ់សម្លាប់ម្តាយនិងខ្លួនឯងព្រោះព្រួយចិត្តរឿងគ្មានលទ្ធភាពមើលថែសត្វចិញ្ចឹម – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

បុរសម្នាក់បាញ់សម្លាប់ម្តាយនិងខ្លួនឯងព្រោះព្រួយចិត្តរឿងគ្មានលទ្ធភាពមើលថែសត្វចិញ្ចឹម

Published

on

កូនប្រុសម្នាក់ដែលភ័យខ្លាចថា គាត់នឹងមិនអាចមើលថែសត្វចៀមរបស់គាត់បានក្នុងអំឡុងពេលការបិទប្រទេសបានបាញ់ម្តាយរបស់គាត់ជាមួយនឹងកាំភ្លើងស្នប់ហើយបានសម្លាប់ខ្លួនឯង។

ប៉ូលិសស៊ើបអង្កេតបាននិយាយថា លោក John David Bound អាយុ៥៩ឆ្នាំបានបាញ់សម្លាប់ម្តាយរបស់គាត់ឈ្មោះ Gwendoline Christine Bound អាយុ៨០ឆ្នាំនៅក្នុងការវាយប្រហារដោយចេតនា។

កសិកររូបនេះត្រូវបានគេនិយាយថា មានការព្រួយបារម្ភថា គាត់នឹងមិនអាចមើលថែសត្វចិញ្ចឹមរបស់គាត់បានទេក្នុងអំឡុងពេលបិទប្រទេសដោយសារវីរុសកូរ៉ូណាប៉ុន្តែអ្នកពិនិត្យសាកសពជឿជាក់ថា ពិតជាមានអ្វីមួយដែលអាចនាំឲ្យគាត់ចាប់យកកាំភ្លើងមកបាញ់។

សមាជិកគ្រួសារបានរកឃើញសាកសពម្តាយនិងកូនប្រុសនៅឯផ្ទះមួយក្នុងតំបន់ Abergwili ជាយក្រុង Carmarthen ភាគនិរតីប្រទេស វែលស៍។

គេហទំព័រ Wales Online បានរាយការណ៍ថា ពួកគេត្រូវបានទូរស័ព្ទឲ្យមកលេងផ្ទះប៉ុន្តែបានប្រទះឃើញអ្នកទាំងពីរស្លាប់នៅខាងក្នុងផ្ទះដោយសាររបួសគ្រាប់កាំភ្លើង។

មន្រ្តីប៉ូលិស Dyfed-Powys បានមកដល់កន្លែងកើតហេតុភ្លាមៗហើយបានបិទផ្លូវ។ ពួកគេបានបើកការស៊ើបអង្កេតមួយទៅលើការស្លាប់នេះដែលដំបូងឡើយពួកគេបានចាត់ទុកថាជារឿងមិនអាចពន្យល់បាន។

ការស៊ើបអង្កេតអំពីការស្លាប់របស់អ្នកទាំងពីរបានបង្ហាញថា លោក Bound បានប្រាប់សាច់ញាតិអំពីការព្រួយបារម្ភរបស់គាត់ចំពោះលទ្ធភាពនៃការមើលថែរក្សាសត្វចៀមដែលគាត់បានទុកចោលនៅដីចម្ងាយពីរបីម៉ាយល៍ពីផ្ទះរបស់គាត់។ គាត់មានការព្រួយបារម្ភថា គាត់មិនអាចធ្វើដំណើរទៅមកកសិដ្ឋានដើម្បីមើលថែរក្សាសត្វរបស់គាត់បាន៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ7 mins ago

ចង់​ដឹង​ទេតើ​រោគសញ្ញា​ជំងឺ​កូ​វីដ​១៩​ និង ​ជំងឺ​ផ្តាសាយ​ មាន​លក្ខណៈ​ខុសគ្នា​ត្រង់​ណាខ្លះ

ព័ត៌មានជាតិ16 mins ago

ក្រសួង​អប់រំ​ បើក​វេទិកា​សិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ជាដំបូង​នៅ កម្ពុជា

ព័ត៌មានជាតិ41 mins ago

នាយករដ្ឋមន្ត្រី​ដាក់​បញ្ជា​អោយ​បង្ហាញ​អត្តសញ្ញាណ​អ្នកពាក់ព័ន្ធ​ជំងឺ​កូ​វីដ​១៩

ព័ត៌មានជាតិ2 hours ago

មន្ទីរ​សាធារណការ​ជួសជុល​ផ្លូវជាតិ​លេខ​៥​រងគ្រោះ​ដោយ​ទឹកជំនន់​ចន្លោះ​ស្ពាន​តា​ផាន់​ដល់​រង្វង់​មូល​ស្រី​គ្រប់លក្ខណ៍

ព័ត៌មានជាតិ2 hours ago

រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ខុសប្លែក​ពី​រាល់​ឆ្នាំ ខណៈ​ចាប់​ផ្តើមក​សាង​ហើយ

ព័ត៌មានពេញនិយម