Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះគ្មានមនុស្សបើករបស់អង់គ្លេសវាយប្រហារសម្លាប់ភេរវករក្រុម ISIS ជាង១,៤០០នាក់

បានផុស

នៅ

យន្តហោះគ្មានមនុស្សបើករបស់កងកម្លាំងចក្រភពអង់គ្លេសបានសម្លាប់ភេរវករក្រុម ISIS ជាង១,៤០០នាក់ក្នុងរយៈពេល៦ឆ្នាំមកនេះ។

តួលេខនេះបានគូសបញ្ជាក់ពីសារៈសំខាន់នៃបេសកកម្មទម្លាក់គ្រាប់បែកដ៏ញឹកញាប់និងកាន់តែខ្លាំងឡើងៗដោយយានគ្មានមនុស្សបើកនៅក្នុងជម្លោះបច្ចេកវិទ្យាទំនើប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំណត់ហេតុហោះហើរដែលត្រូវបានចេញផ្សាយដោយក្រសួងការពារជាតិបានបង្ហាញថា យន្តហោះគ្មានមនុស្សបើកប្រភេទ RAF MQ-9 Reaper ដែលគ្រប់គ្រងដោយក្រុមនាវិកនៅក្នុងនាវាចក្រភពអង់គ្លេសបានធ្វើការហោះហើរចំនួន៤,១០៧លើកនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរីចាប់តាំងពីឆ្នាំ២០១៤មក។

ដោយមានការគាំទ្រខ្លះពីសហរដ្ឋអាមេរិក យន្តហោះគ្មានមនុស្សបើកបានទម្លាក់គ្រាប់បែកនិងបាញ់មីស៊ីលសម្លាប់ឬបង្ករបួសដល់សកម្មប្រយុទ្ធជាសត្រូវប្រមាណ១,៤០៩នាក់។

នោះរាប់បញ្ចូលទាំងការសម្លាប់មេក្រុម IS ឈ្មោះ Mohammed Emwazi ឬមានរហស្សនាម “Beatle” អាយុ២៧ឆ្នាំនិង Sally Jones ឬ White Widow អាយុ៤៨ឆ្នាំផងដែរ។

យន្តហោះគ្មានមនុស្សបើកអាចធ្វើដំណើរបានក្នុងល្បឿន៤៦១គីឡូម៉ែត្រក្នុងមួយម៉ោង ហោះហើរក្នុងរយៈកម្ពស់ជាង៩គីឡូម៉ែត្រនិងផ្ទុកគ្រាប់បែកឬមីស៊ីល Hellfire ទម្ងន់២២៦គីឡូក្រាម៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Sun

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម