ព័ត៌មានអន្ដរជាតិ
បុរស២នាក់សម្រុកចូលផ្ទះលោកយាយអាយុ៩០ឆ្នាំ ចាប់រំលោភបូកទាំងយប់
លោកយាយអាយុ៩០ឆ្នាំដែលជាស្រ្តីមេម៉ាយត្រូវបានបុរស២នាក់ចាប់រំលោភបូកក្រោយពេលបុរសទាំងពីរបានសម្រុកចូលផ្ទះរបស់គាត់ទាំងយប់នៅក្នុងប្រទេសឥណ្ឌា។
ស្ត្រីចំណាស់រូបនេះទើបតែបាននិយាយនៅថ្ងៃទី០១ខែវិច្ឆិកានេះថា ពួកគេបានធ្វើឲ្យគាត់ស្ទើរតែស្លាប់បន្ទាប់ពីការរំលោភបំពាននៅក្នុងប្រទេសឥណ្ឌាកាលពីថ្ងៃទី២៤ខែតុលា។
នៅពេលគាត់ដឹងខ្លួននៅព្រឹកបន្ទាប់ គាត់បានប្រាប់រឿងនេះទៅអ្នកជិតខាងរបស់គាត់។
គាត់បានទៅមន្ទីរពេទ្យហើយបានធ្វើតេស្តវេជ្ជសាស្ត្របន្ទាប់ពីការវាយប្រហារនៅតំបន់ Kanchanpur ក្នុងសង្កាត់ North Tripura។
រឿងនេះបានកើតឡើងបន្ទាប់ពីមានបាតុកម្មនៅក្នុងប្រទេសឥណ្ឌាកាលពីដើមខែនេះអំពីករណីរំលោភបូកនិងការសម្លាប់នារីវ័យក្មេងម្នាក់។
កាសែត The Times of India បានរាយការណ៍ថា ក្រុមគ្រួសាររបស់លោកយាយបាននាំគាត់ទៅកាន់ប៉ុស្តិ៍ប៉ូលិសហើយបានដាក់ពាក្យបណ្តឹងប្រឆាំងលោក Anjan Nama អាយុ៣៥ឆ្នាំនិងបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ទៀត។
មន្ត្រីប៉ូលិសតំបន់ Kanchanpur លោក Bikramjit Shuklada បានបញ្ជាក់ថា មន្ត្រីប៉ូលិសកំពុងស៊ើបអង្កេតករណីនេះនិងពិនិត្យមើលការចោទប្រកាន់។
ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ គ្មានការចាប់ខ្លួនណាមួយត្រូវបានធ្វើឡើងឡើយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង