ព័ត៌មានអន្ដរជាតិ
Trump ត្រៀមប្រកាសជ័យជំនះភ្លាមៗ បើទោះការរាប់សន្លឹកឆ្នោតមិនទាន់ចប់ក៏ដោយ
ប្រធានាធិបតីអាមេរិក លោក Donald Trump បានកំពុងរៀបចំប្រកាសពីជ័យជំនះក្នុងការបោះឆ្នោតថ្ងៃអង្គារ៍ស្អែកនេះឲ្យបានលឿនបំផុត បើសិនជាលទ្ធផលបង្ហាញថា រូបលោកបាននាំមុខបេក្ខប្រជែងលោក Joe Biden មកពីគណបក្សប្រជាធិបតេយ្យ។ នេះបើតាមការបញ្ជាក់ពីគេហទំព័រថ្មីមួយនៅអាមេរិក Axios។
គេហទំព័រ Axios បានរាយការណ៍ទៀត លោក Trump មានចេតនាប្រកាសជ័យលាភីរបស់ខ្លួនភ្លាមៗ បើទោះជាសន្លឹកឆ្នោតជាច្រើនពិសេសសន្លឹកឆ្នោតដ៏សំខាន់នៅរដ្ឋ Pennsylvania ដែលអាចកំណត់ជោគជ័យវាសនាប្រធានាធិបតីអាមេរិក នៅមិនទាន់រាប់រួចរាល់ក្តី។
ទោះជាយ៉ាងណា បើតាមការចេញផ្សាយរបស់ Axios លោក Trump ដាច់ខាត ត្រូវតែឈ្នះឆ្នោតក្នុងបណ្តារដ្ឋសំខាន់ៗដូចជា Ohio, Florida, North Carolina, Texas, Iowa, Arizona និងរដ្ឋ Georgia បើសិនជាចង់បន្តដំណែងប្រធានាធិបតីអាណត្តិទី២។
ឆ្លើយតបទៅនិងព័ត៌មាននេះ លោក Tim Murtaugh នាយកផ្នែកទំនាក់ទំនងនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump ប្រាប់គេហទំព័រ Axios ថា “គ្មានអ្វីចម្លែកទេ ប៉ុន្តែមនុស្សជាច្រើន កំពុងព្យាយាមដាក់ការសង្ស័យទៅលើជ័យជំនះលោក Trump”៕
ប្រែសម្រួល៖ សុភា
ប្រភព៖ SCMP
ចុចអាន៖
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?