សហរដ្ឋអាមេរិក៖ ប្រសិនបើអ្នកទោសរបស់អ្នកមិនអាចបោះឆ្នោតបាន អ្នកមិនអាចបង្រៀនពិភពលោកអំពីលទ្ធិប្រជាធិបតេយ្យបានទេ – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

សហរដ្ឋអាមេរិក៖ ប្រសិនបើអ្នកទោសរបស់អ្នកមិនអាចបោះឆ្នោតបាន អ្នកមិនអាចបង្រៀនពិភពលោកអំពីលទ្ធិប្រជាធិបតេយ្យបានទេ

Published

on

សហរដ្ឋអាមេរិកចូលចិត្តប្រាប់ប្រទេសផ្សេងទៀតអំពីរបៀបនៃដំណើរការការបោះឆ្នោតរបស់ពួកគេប៉ុន្តែខ្លួននៅតែរារាំងពលរដ្ឋរបស់ខ្លួនជាង៥លាននាក់ពីការបោះឆ្នោត។ ទាំងនោះមានដូចជាអ្នកទោសនិងអតីតជនល្មើស។ នោះជាបទឧក្រិដ្ឋប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ។

សហរដ្ឋអាមេរិកចូលចិត្តនិយាយអំពីលទ្ធិប្រជាធិបតេយ្យ។ សហរដ្ឋអាមេរិកនិយាយថា ខ្លួនជាប្រភពនៃលទ្ធិប្រជាធិបតេយ្យទោះបីជាមានការអះអាងថា ប្រភពកើតចេញពីប្រទេសក្រិកក៏ដោយ។

ប៉ុន្តែរឿងពិតគឺថា សហរដ្ឋអាមេរិកមិនមែនប្រជាធិបតេយ្យទាំងអស់នោះទេ។ ប្រធានាធិបតីបច្ចុប្បន្នបានជាប់ឆ្នោតបន្ទាប់ពីទទួលបានសំឡេងគាំទ្រតិចជាងគូប្រជែងរបស់គាត់ជិតបីលានសំឡេង។ ហើយការស្ទង់មតិនៅឆ្នាំនេះមានភាពភ័យខ្លាចរួចទៅហើយជុំវិញការលួចបន្លំសន្លឹកឆ្នោតនិងភាពអសមត្ថភាព។ ប៉ុន្តែអ្វីដែលពិតជាធ្វើឲ្យខ្លួនមិនមានលក្ខណៈប្រជាធិបតេយ្យនោះគឺថា សហរដ្ឋអាមេរិកបានរារាំងដោយចេតនាលើមនុស្សពេញវ័យរាប់លាននាក់ពីការបោះឆ្នោត។ ពួកគេគឺជាប្រជាជននិងអតីតអ្នកជាប់ពន្ធនាគារនិងមន្ទីរឃុំឃាំង។

មានតែរដ្ឋតូចៗចំនួនពីរប៉ុណ្ណោះរបស់សហរដ្ឋអាមេរិកគឺ Maine និង Vermont បូករួមទាំងទីក្រុង Washington DC ផងដែរដែលអនុញ្ញាតឲ្យពលរដ្ឋជាប់ពន្ធនាគារបោះឆ្នោតបានដែលនេះមានន័យថា ស្ទើរតែទាំងអស់នៃមនុស្សចំនួន២.៣លាននាក់នៅក្នុងពន្ធនាគាររបស់ប្រទេសនេះត្រូវបានបដិសេធសិទ្ធិប្រជាធិបតេយ្យមូលដ្ឋានបំផុត។

អ្នកដែលខកចិត្តចំពោះរឿងនេះគឺអ្នកទោសនៅឯពន្ធនាគារ San Quentin ដ៏ល្បីល្បាញរបស់រដ្ឋ California។ ពួកគេបានធ្វើការបោះឆ្នោតក្លែងក្លាយបែបចំអកឡកឡឺយក្នុងខែនេះ។ លោក Joe Biden បានឈ្នះឆ្នោតប៉ុន្តែវាមិនមែនជាបញ្ហាទេ។ បញ្ហាគឺថា ពួកគេមានអារម្មណ៍ថាត្រូវការអនុវត្តការបោះឆ្នោតសូម្បីតែអ្នកដែលមិនមានកម្លាំងកំហែងក៏ដោយ។ វាគឺថា ពួកគេបានសរសេរអារម្មណ៍របស់ពួកគេនៅលើសន្លឹកឆ្នោតដូចជា “ខ្ញុំចង់លឺ” និង “ខ្ញុំចង់មានអារម្មណ៍ដូចជាពលរដ្ឋម្នាក់ដែរ ចង់មានអារម្មណ៍ថា ខ្ញុំក៏ជាមនុស្សសំខាន់ម្នាក់ដែរ”។

ទោះបីជាពួកគេប្រព្រឹត្តឧក្រិដ្ឋកម្មអ្វីក៏ដោយ ពួកគេក៏ជាពលរដ្ឋដូចជាយើងដែរហើយការបញ្ឈប់ពួកគេពីការបោះឆ្នោតគឺជាឧក្រិដ្ឋកម្មដ៏សាហាវប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ។

មនុស្សទាំងនេះត្រូវជាប់ពន្ធនាគារដោយសារតែពួកគេរំលោភច្បាប់។ ច្បាប់និងការផ្តន្ទាទោសដាក់ពន្ធនាគារលើពួកគេគឺបង្កើតឡើងដោយរដ្ឋាភិបាល។ នេះមានន័យថា ពួកគេជានយោបាយ។ ប្រសិនបើអ្នកគិតថាច្បាប់និងនយោបាយមិនលាយបញ្ចូលគ្នា សូមក្រឡេកមើលទៅតុលាការកំពូលសហរដ្ឋអាមេរិក៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ RT

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម