Connect with us

ព័ត៌មានអន្ដរជាតិ

បេឡារូស ដាក់ពង្រាយរថពាសដែកពេញទីក្រុង Minsk ត្រៀមបង្ក្រាបបាតុកម្មប្រចាំសប្តាហ៍

បានផុស

នៅ

ក្រុមប្រឆាំងបេឡារូសបានធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលប្រចាំសប្តាហ៍របស់ខ្លួននៅថ្ងៃអាទិត្យ។  អាជ្ញាធរបានដាក់ពង្រាយយានយន្តរាប់សិបគ្រឿងរួមទាំងកាណុងបាញ់ទឹកផងដែរសម្រាប់ការត្រៀមបង្ក្រាប។

វីដេអូដែលត្រូវបានបញ្ចេញដោយប្រព័ន្ធផ្សព្វផ្សាយបេឡារូសកាលពីព្រឹកថ្ងៃអាទិត្យបានបង្ហាញរថយន្តដឹកទំនិញនិងរថពាសដែកជាជួរដែលកំពុងធ្វើដំណើរឆ្ពោះទៅកណ្តាលទីក្រុង Minsk។ ការដាក់ពង្រាយនេះទំនងជាឆ្លើយតបទៅនឹងផែនការរបស់គណបក្សប្រឆាំងដែលរៀបចំធ្វើបាតុកម្មចុងក្រោយរបស់ពួកគេនៅក្នុងរដ្ឋធានីរបស់ប្រទេស បេឡារូស។

ការតវ៉ាទ្រង់ទ្រាយធំបានកើតឡើងក្នុងទីក្រុង Minsk រៀងរាល់ថ្ងៃអាទិត្យចាប់តាំងពីខែសីហាមកនៅពេលដែលលោកប្រធានាធិបតី Alexander Lukashenko បានជាប់ឆ្នោតជាថ្មីសម្រាប់អាណត្តិទី៦នៅក្នុងការបោះឆ្នោតមួយដែលក្រុមអ្នករិះគន់ហៅថា ជាការក្លែងបន្លំ។ ជាញឹកញាប់ សកម្មជនគណបក្សប្រឆាំងបានប្រឈមនឹងការបង្ក្រាបរបស់ប៉ូលិសហើយមានការចាប់ខ្លួនរាប់សិបនាក់នៅក្នុងព្រឹត្តិការណ៍តវ៉ា។

ក្រៅពីវត្តមានមន្ត្រីអនុវត្តច្បាប់ដ៏ច្រើន អាជ្ញាធរក៏បានបញ្ជាឲ្យបិទស្ថានីយ៍រថភ្លើងក្រោមដីចំនួន៣ផងដែរដោយលើកឡើងពីក្តីកង្វល់ផ្នែកសន្តិសុខ។ ក៏មានរបាយការណ៍អំពីការកាត់ផ្តាច់អ៊ីនធើណិតទូរស័ព្ទនៅក្នុងទីក្រុងផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម