Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីនត្រៀមខ្លួនទទួលព្យុះមួយទៀតខណៈព្យុះទីហ្វុង Goni សម្លាប់មនុស្ស២០នាក់

បានផុស

នៅ

មនុស្សយ៉ាងតិច២០នាក់ត្រូវបានសម្លាប់បន្ទាប់ពីព្យុះទីហ្វុងខ្លាំងបំផុតក្នុងឆ្នាំនេះឈ្មោះ Goni វាយប្រហារទូទាំងប្រទេសហ្វីលីពីន។

ទីភ្នាក់ងារគ្រោះមហន្តរាយហ្វីលីពីនបាននិយាយកាលពីថ្ងៃចន្ទថា ការស្លាប់ទាំងនោះគឺស្ថិតនៅក្នុងខេត្តភាគខាងកើតដែលរងការវាយប្រហារខ្លាំងក្លាគឺ Albay និង Catanduanes។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្យុះ Goni ដែលបានបក់បោកលើខេត្តនានានៅភាគខាងត្បូងរដ្ឋធានីម៉ានីលកាលពីថ្ងៃអាទិត្យជាមួយខ្យល់បក់ក្នុងល្បឿនដល់ទៅ៣១០គីឡូម៉ែត្រក្នុងមួយម៉ោងគឺជាព្យុះទី១៨ដែលវាយប្រហារប្រទេសហ្វីលីពីនក្នុងឆ្នាំនេះនិងជាព្យុះមួយក្នុងចំណោមព្យុះទីហ្វុងខ្លាំងបំផុតចាប់តាំងពីព្យុះ Haiyan បានសម្លាប់មនុស្សជាង៦,៣០០នាក់កាលពីឆ្នាំ២០១៣។

ឥឡូវនេះ ព្យុះមួយទៀតឈ្មោះ Atsani ដែលមានល្បឿនខ្យល់៨០គីឡូម៉ែត្រក្នុងមួយម៉ោងកំពុងបង្កើនកម្លាំងនៅលើមហាសមុទ្រប៉ាស៊ីហ្វិកហើយគេរំពឹងថានឹងបង្កឲ្យមានការបាក់ដីនៅចុងសប្តាហ៍នេះ។

លោកប្រធានាធិបតី Rodrigo Duterte បាននិយាយនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីតាមទូរទស្សន៍ថា “វាមិនមានអានុភាពខ្លាំងដូចព្យុះ Goni ទេប៉ុន្តែវានឹងបង្កការខូចខាតនៅតាមផ្លូវរបស់វា”។

ក្រុមមន្រ្តីបាននិយាយថា ការជម្លៀសប្រជាជនដោយបង្ខំជាង៣៤៥,០០០នាក់មុនពេលព្យុះនេះមកដល់គឺបានបញ្ចៀសការស្លាប់មនុស្សយ៉ាងច្រើន។

លោក Ricardo Jalad ប្រធានផ្នែកគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថា ព្យុះ Goni បានបង្កការខូចខាតដល់ផ្ទះជាង៥៥,០០០ខ្នងនិងកម្ទេចផ្ទះ២០,០០០ខ្នងទៀត៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Al Jazeera

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម