Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកដាក់ពង្រាយឆ្មាំជាតិរាប់ពាន់នាក់ដើម្បីទប់ទល់នឹងភាពចលាចលនៅថ្ងៃបោះឆ្នោត

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃអង្គារថា ទាហានឆ្មាំជាតិសហរដ្ឋអាមេរិកជាង៤,៧០០នាក់នៅក្នុងរដ្ឋចំនួន១៨ត្រូវបានដាក់ពង្រាយដើម្បីជួយដល់ការបោះឆ្នោតដែលកំពុងតែបន្ត។

កាសែតយោធា Military Times បាននិយាយថា “បេសកកម្មរបស់ពួកគេមានដូចជាជួយការពារប្រព័ន្ធអ៊ីនធើណិត ជួយដល់ការបោះឆ្នោតនិងប្រុងជើងការក្នុងករណីមានភាពវឹកវរស៊ីវិលក្រោយការបោះឆ្នោត” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមរដ្ឋទាំងអស់ Texas, Pennsylvania និង Massachusetts បានដាក់ពង្រាយឆ្មាំជាតិចំនួន១,០០០នាក់ដើម្បីប្រុងប្រៀបទប់ទល់នឹងភាពចលាចលស៊ីវិលនិងអំពើហិង្សាខណៈរដ្ឋ Arizona និង Alabama មានកងទ័ពចំនួន៣០០នាក់ក្នុងមួយរដ្ឋៗ។

ជនជាតិអាមេរិកកំពុងធ្វើដំណើរទៅកាន់ស្ថានីយ៍បោះឆ្នោតនៅទូទាំងប្រទេសនៅថ្ងៃអង្គារ (ថ្ងៃពុធនៅកម្ពុជា) សម្រាប់ការបោះឆ្នោតឆ្នាំ២០២០។ មនុស្សជាច្រើនមានការព្រួយបារម្ភអំពីតថភាពនៃប្រជាជាតិដែលបែកបាក់គ្នាកាន់តែខ្លាំងឡើងដូចជាជម្លោះជាតិសាសន៍និងអំពើអយុត្ដិធម៌សង្គមដែលកាន់តែអាក្រក់ទៅៗ។

កាលពីរដូវក្តៅកន្លងទៅនេះ កងកម្លាំងឆ្មាំជាតិត្រូវបានបញ្ចេញទៅរដ្ឋមួយចំនួននៅទូទាំងប្រទេសដើម្បីឆ្លើយតបទៅនឹងភាពវឹកវរស៊ីវិលបន្ទាប់ពីមរណភាពរបស់លោក George Floyd ដែលជាជនជាតិអាមេរិកដើមកំណើតអាហ្វ្រិកដែលត្រូវបានសម្លាប់ដោយប៉ូលិស៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Xinhua

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម